ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ឡើង​តែ​នៅ​មិនទាន់​គំរាមកំហែង​ខណ្ឌដង្កោ​នៅឡើយ​ទេ​

109

​ភ្នំពេញ​៖​លោក​អភិបាល​ខណ្ឌដង្កោ​បានឱ្យដឹងថា​៖​ នៅ​ថ្ងៃទី​២១​ខែសីហា​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ឡើង​មែន ​តែ​នៅ​មិនទាន់​ដល់​កន្លែង​ដែល​ឡើង​កាលពី​ខែ​កក្ដ​ដា​ទេ​ក៏ប៉ុន្តែ​សង្កាត់​គង​ន​យ​នៅ​តំបន់​ទំនាប​ ទឹក​ចាប់​ចូល​ខ្លះ​ហើយ​នៅ​មិនទាន់​គំរាមកំហែង​ខណ្ឌដង្កោ​នៅឡើយ​ទេ​ បើទោះបី​ទឹក​នៅ​ខាងលើ​ក្នុង​ខេត្តកំពង់ស្ពឺ​និង​ខេត្តកណ្ដាល​ស្រក់​ហើយ​ក្ដី​។​
​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា អភិបាល​អភិបាលខណ្ឌ​ដង្កោ​រួមជាមួយ​លោក​អភិបាលរងខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ចៅសង្កាត់​ពាក់ព័ន្ធ មេភូមិ មន្ត្រីរាជការ​ខណ្ឌ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត និង​ត្រៀម​ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​បង្ករ​ឡើង​ដោយសារ​ទឹកជំនន់ និង​ត្រៀម​សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ពាក់ព័ន្ធ​ការងារ​នេះ​អ្នកនាំពាក្យ​ក្រសួង​ធន់​ធាន​ទឹក​និង​ឧ​ត្តុ​និយម​បានឱ្យដឹង​ដែរ​ថា​៖​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត កំពុង​បន្ដ​ការគំរាមកំហែង ដែល​អាច​លិច​តំបន់​មួយ​ក្នុង​ទឹកដី​ខណ្ឌដង្កោ បើសិន​មិនអាច​គ្រប់គ្រង និង​ទប់ស្កាត់​ទាន់ពេលវេលា​ដែលមាន​ប្រសិទ្ធភាព ខណៈ​ស្ថានភាព​នេះ​ប្រហាក់ប្រហែល​កាលពី​ខែកក្កដា​កន្លងទៅនេះ​។​មកដល់ពេលនេះ​ទំនប់​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត​ទាំង​៣​កន្លែង បាន​ជួសជុល​រួចរាល់​។​ក៏ប៉ុន្តែ​ទឹកបាន​ហូរ​ពីលើ​ទំ​ន​បើ​បង្ហៀរ​៧​មករា កម្ពស់​០,៧៣ ម៉ែត្រ (​ប្រហាក់ប្រហែល​នឹង​ជំនន់​កាលពី​ខែកក្កដា​កន្លងទៅ​) និង​កំពុង​បន្ត​ឡើង​សន្សឹមៗ​បន្ថែមទៀត​។
​មន្ត្រី​ជំនាញ​ក្រសួង​ធន់​ធាន​ទឹក​និង​ឧ​ត្តុ​និយម​បាន​បញ្ជាក់ថា​៖​ប៉ុន្តែ​សភាពការណ៍​ជំនន់​នេះ យើង​អាច​គ្រប់គ្រង​បាន​ទាំងស្រុង មិនមាន​បញ្ហា​អ្វី​ទេ ហើយ​មាន​ការហូរ​ច្រោះ​តួ​ទំនប់​សណ្តរ​ស្ទឹង​៣​កន្លែង តែ​យើង​បានធ្វើ​ការជួសជុល​រួចរាល់​អស់ហើយ​។​គួរ​បញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​២២​និង​២៣​កក្ដ​ដា​កន្លងទៅ​ភូមិ​ចំនួន​៦ នៅ​សង្កាត់​សាក់ សំពៅ ខណ្ឌដង្កោ​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ព​និត្យ​ស្ថានភាព​ជាក់ស្ដែង​និង​ដោះស្រាយ​ជាក់ស្ដែង​៕


អត្ថបទដែលជាប់ទាក់ទង