ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​បង្កេីត​ឲ្យ​មាន​ការ​កែច្នៃ​ម្ហូប​អាហារ​ ការ​ដាំដុះ​ ​ការ​ចិញ្ចឹម​សត្វ​ និងចែកចាយ​និង​ពង្រីក​ទីផ្សារ​ផលិតផល​ ដេីម្បី​លេីកស្ទួយ​ជីវភាព​គ្រួសារ​កងទ័ព​

121

ភ្នំពេញ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ ក្រោមការ​ដឹកដ៏វាងវៃ​របស់​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ កោសា​ ទីប្រឹក្សា​សម្តេច​អគ្គមហា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​អគ្គនាយក​រង​ អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ និង​ជា​នាយក​ នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ និង​ថ្នាក់​ដឹងនាំ​នាយកដ្ឋាន​អភិវឌ្ឍន៍​ បាន​បង្កេីត​ឲ្យ​មាន​ការ​កែច្នៃ​ម្ហូប​អាហារ​ ការ​ដាំដុះ​ ​ការ​ចិញ្ចឹម​សត្វ​ និង​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ (MOU) ជាមួយ​សិប្បកម្ម​ផលិតទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ ទឹកម្ទេស កង​ សុសេដា​ ចែកចាយ​និង​ពង្រីក​ទីផ្សារ​ផលិតផល​ ដេីម្បី​លេីកស្ទួយ​ជីវភាព​គ្រួសារ​កងទ័ព​ អោយកាន់តែរីក​ចម្រេីន​ និង​ជួយ​រកចំណូល​ជូន​នាយកដ្ឋាន​អភិវឌ្ឍន៍​ ទៀតផង។

នាយកដ្ឋាន​អភិវឌ្ឍន៍​ ក្រសួងការពារជាតិ​ បាន​ផ្តល់​កម្ចី​មូលនិធិ​ជូន​ដល់​នាយទាហាន​ នាយទាហាន​រង​ និង​ពល​ទាហាន​ នៅក្នុង​នាយកដ្ឋាន​អភិវឌ្ឍន៍​ រូបណា​ដែល​មាន​បំណង​ចង់បង្កេីត​គំរោង​ផ្សេងៗ​។ គោលបំណង​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ បង្កេីត​អោយ​មាន​គម្រោងនេះឡេីង​ គឺ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​ សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។
បច្ចុប្បន្ន​នេះ​ នាយកដ្ឋាន​អភិវឌ្ឍន៍​មាន​ដាំដុះ​ដំណាំ​បន្លែ​លេីកទឹក​ (Hydroponic) ស្វាយ​ ការ៉ុត​ ផលិតផល​កែច្នៃម្ហូបអាហារ​​មានដូចជា​ ប្រហុក​ ត្រីងៀត​ ផ្អក​ ត្រីឆ្អេី​ សាច់ក្រក​ ។ ល។ ហេីយ​បាន​នឹង​កំពុង​លក់​នៅតាមបណ្តាទី​ផ្សារ​មួយចំនួន​ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង