អភិបាលខណ្ឌប្រាប់មន្ត្រីក្រោមឱវាទដើម្បីពង្រឹង លើការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទដើម្បីពង្រឹង លើការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ។ នាឱកាសនោះលោកអភិបាលខណ្ឌពោធិសែនជ័យបានសំណូមពរដល់មន្ត្រីគ្រប់ការិយាល័យទាំងអស់ជុំវិញខណ្ឌត្រូវសហការគ្នាឲ្យបានល្អ មានសាមគ្គីផ្ទៃក្នុង គោរពឱ្យបានពេលវាលាបំពេញការងារ និងមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ ។
ក្នុងនោះដែរលោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់មន្ត្រីក្នុងខណ្ឌយើងទាំងអស់ពេលចេញដំណើរទៅផ្ទះ ឬមានតំណើរជិតឆ្ងាយក្នុងមូលដ្ឋានខណ្ឌ ត្រូវជួយផ្តល់ព័ត៌មានអំពីស្ថានភាពផ្លូវខូច និងបញ្ហាអនាម័យ បញ្ហាសំរាម ដោយម្នាក់ៗឃើញហើយជួយរាយការណ៍ជូនមករដ្ឋបាលខណ្ឌ ៕