ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​មន្ត្រី​បច្ចេកទេស​ រួមគ្នា​ដោះស្រាយ​បញ្ហា​អ្នក​ញៀន​ គ្រឿងញៀន​

329


​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បានបញ្ជាក់ថា កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន​បាន​ហើយ​ ​កត្តា​នាំ​មក​នូវ​ភាព​ជោគជ័យ​ គឺ​បាន​មក​ពី​ឆ​ន្ទៈ​ ការ​ប្តេជ្ញា​ចិត្ត ​និង​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ និង​គ្រប់​វិស័យ​ ធ្វើ​សកម្មភាព​ព្រម​គ្នា​ដោយ​ការ​ទទួលខុសត្រូវ​ ។​

នៅល្ងាចថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សុខាភិបាល​រដ្ឋអំណាច​មូលដ្ឋាន​ និង​មន្ត្រី​អនុវត្តន៍​ច្បាប់​ក្នុង​ការ​អនុវត្ត​ការ​ ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍​ នៅ​ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​បាន​បើក​ក្រោម​អធិបតី​ លោក នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​វត្តមាន​លោក​ វេជ្ជបណ្ឌិត​ ឈិ​ត​ សុផល​ ប្រធាន​នាយ​ដ្ឋា​ន​សុខភាព​ផ្លូវចិត្ត​ និង​ការ​បំពាន​គ្រឿងញៀន​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​វិស័យ​សុខាភិបាល​ តំណាង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ខណ្ឌ​ច្បារ​អំពៅ​ សង្កាត់​ទាំង​៨ ​នៃ​ខណ្ឌ​ច្បារ​អំពៅ ​ចំនួន​ជិត​១០០​នាក់​ ។​

​លោក​ ឧត្តមសេនីយ៍ត្រី​ ព្រុំ​ សន្ធរ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដល់​អ្នកចូលរួម​ទាំងអស់​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់​ អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ វិស័យ​សុខាភិបាល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​តាម​ការ​អញ្ជើញ​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ជូន​អ្នក​ញៀន​គ្រឿងញៀន​ឲ្យ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ពេទ្យ​ជាតិ​ បង្អែក​ មណ្ឌល​សុខភាព​ ។​

​លោក​ ជួប​ សុខ​ចំរើន​ ប្រធាន​អង្គការ​ខា​ណា​ បាន​ថ្លែង​ថា​ រាជធានី​ភ្នំពេញ​ ខេត្ត​ចំនួន​៤​ គឺ​រាជធានី​ភ្នំពេញ​ ខេត្តបាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ ក្រុងព្រះសីហនុ​ មាន​អត្រា​ប្រេ​វ៉ាឡង់​មេរោគ​អេ​ដស៍​ក​ម្រឹត​ខ្ពស់​ក្នុង​ចំណោម​ទាំង​អ្នក​ចាក់​ និង​អ្នក​មិន​ចាក់​គ្រឿងញៀន​។​

​លោក​វេជ្ជបណ្ឌិត​ ងី​ មាន​ហេង​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រសាសន៍​ថា​ ការ​ប្តេជ្ញា​ចិត្ត​ ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ញៀន​គ្រឿងញៀន​និង​ ភាព​ស៊ីសង្វាក់​រវាង​វិស័យ​សុខាភិបាល​ មន្ត្រី​អនុវត្ត​ច្បាប់​ អាជ្ញាធរ​មូលដ្ឋាន​ ក្រមសីលធម៌​វិជ្ជាជីវ​:​ជា​កត្តាចាំបាច់​សម្រាប់​ជម្រុញ​អ្នក​ញៀន​គ្រឿងញៀន​ឲ្យ​ទៅ​ទទួលយក​សេវា​ព្យាបាល​ដោយ​ស្ម​គ្រ័​ចិត្ត​ដោយ​ផ្អែក​លើ​សហគមន៍​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​។​

លោក នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រសាសន៍​ថា​ បញ្ហា​គ្រឿងញៀន​លើ​ពិភពលោក​មិន​មាន​សញ្ញា​ថមថយ​ទេ​ប៉ុន្តែ​កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​គ្រឿងញៀន​បាន​ហើយ​ ។ លោកបានបន្ថែមថា ​កត្តា​នាំ​មក​នូវ​ភាព​ជោគជ័យ​ គឺ​បាន​មក​ពី​ឆ​ន្ទៈ​ ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ និង​គ្រប់​វិស័យ​ ធ្វើ​សកម្មភាព​ព្រម​គ្នា​ដោយ​ការ​ទទួលខុសត្រូវ​ ។​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ បាន​ថ្លែង​បន្ត​ថា​ ការ​ចាត់​បញ្ជូន​អ្នក​ញៀន​គ្រឿងញៀន​ទៅ​ទទួលយក​សេវា​ព្យាបាល​បាន​កាន់តែ​ឆាប់​គឺ​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​រក​ស្ថាន​ភាពល្អ​ដូច​ដើម​ និង​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ជាតិ​ ៕​

អត្ថបទដែលជាប់ទាក់ទង