ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់ និង លោកស្រី ជូនពរជនរួមជាតិ ក្នុងឱកាសនៃពិធីប្រារព្ធបុណ្យរ៉យ៉ាហាជ្ជី Eid Al Adha នៃសាសនាអ៊ីស្លាម

86

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រី កាលពីថ្ងៃពុធ ១១កើតខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២២ សីហា ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញថ្វាយបង្គុំនៅព្រះវិហារអ៊ីស្លាម គីឡូម៉ែត្រលេខ៩ ឬស្សីកែវ រាជធានីភ្នំពេញ លោកបានជូនពរជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យរ៉យ៉ាហាជ្ជី Eid Al Adha ដោយបានលើកឡើងថា៖ ខ្ញុំ និង ភរិយា សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី ជ័យមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនជនរួមជាតិ ព្រមទាំងបងប្អូនសាសនិកឥស្លាមកម្ពុជាក្នុង និងនៅក្រៅប្រទេស ដែលត្រូវប្រារព្ធពិធីបុណ្យរ៉យ៉ាហាជ្ជី នៅថ្ងៃ ១០ កើត ខែ ហ្សុលហិច្ចះ ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ដែលនៅកម្ពុជា និងតំបន់ជុំវិញ គឺថ្ងៃ ពុធ ១១ កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ នេះ ។
ឆ្លៀតក្នុងឱកាសនៅថ្ងៃដ៍ល្អមហាប្រសើរ ថ្លៃថ្លានេះ ខ្ញុំ និង ភរិយា សូមបួងសួងសុំពី អល់ឡោះសូមអោយបងប្អូនទាំងអស់ ទទួល បាននូវសេចក្កីសុខ សេចក្ដីចំរើន សម្បូរ សប្បាយរុងរឿង ថែមទៀតក្នុងពេលដែលកំពង់រស់នៅ នៅក្រោមម្លប់នៃ សុខសន្តិភាព ស្ថេរភាព និង កាអភិវឌ្ឍរីកចំរើន ដោយឥតឈប់ឈររបស់ប្រទេសកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ហើយក៏សូមបួងសួងពីអល់ឡោះសូមទ្រង់មេត្តា ទទួលយកនូវកុសលផលបុណ្យ របស់បងប្អូនដែលកំពុង តែប្រារព្ធពិធីធម្មយាត្រាហាជ្ជីនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងការអញ្ជើញនិវត្តន៍មកកម្ពុជាវិញដោយសុខ សុវត្ថិភាព ប្រកបដោយក្ដីមេត្តា ករុណានិងសណ្តោសប្រណី ហើយក៏សូមអោយបងប្អូន ជនរួមជាតិសាសនិឥស្លាមដែលកំពុងប្រារព្ធពិធីបុណ្យក្នុងប្រទេសកម្ពុជា ក៍សូមទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ និងចម្រើនប៉ារ៉កាត់ ទាំងអស់គ្នាកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង