បន្ទាប់ពីស៊ន សៀវម៉ី ធ្លាក់តើកម្ពុជា មានឱកាសដណ្ដើម មេដាយ ឬទេ ?
ភ្នំពេញ៖ ក្នុងខណៈដែលកីឡាការិនី តេក្វាន់ដូស៊ន សៀវម៉ី ចាញ់នៅវគ្គ៨នាក់ចុងក្រោយនោះ បានធ្វើឲ្យលេចចេញជាសំណួរជាច្រើន ថាតើកម្ពុជា នៅមានប្រភេទកីឡាណា ដែលមានសង្ឃឹម ដណ្ដើមបានមេដាយឬទេ ?
តេក្វាន់ដូ បើនិយាយដោយឡែក គឺកីឡាការិនីស៊ន សៀវម៉ីជាជាក្ដីសង្ឃឹមខ្លាំងជាងគេ របស់កម្ពុជាក្នុងការប្រជែងយកមេដាយ ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ដែលកំពុងធ្វើនៅទីក្រុង ហ្សាការតា និង ប៉ាឡាំបាងសាធារណរដ្ឋឥណ្ឌូនេស៊ី ។
ប្រមុខអូឡាំពិកកម្ពុជា លោក ថោង ខុន បានអះអាងមុនពេលចេញដំណើរ ទៅចូលរួមពិធីសម្ភោធន៍ បើកការប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ីថា ប្រឹត្តិការណ៍លើកនេះ កម្ពុជាសង្ឃឹមថា នឹងរកបានមេដាយមាស លើសពី២គ្រឿង ។ប្រភេទកីឡា ដែលជាទីសង្ឃឹមនោះ មានតេក្វាន់ដូ ម៉ូតូទឹក ជីជីតស៊ី សូហ្វតិន្នីស ។
លោកបានបញ្ជាក់ថាអ្វីៗ គឺសុទ្ធតែជាកម្រោង និងការប្ដេជ្ញាចិត្ត ។កាលពីឆ្នាំ២០១៤កម្ពុជាបានកំណត់ទឹសដៅថា នឹងរកមេដាយមាស ឲ្យបានមួយគ្រឿង ហើយកាលនោះកម្ពុជា ធ្វើបានមែន ។ សម្រាប់ ឆ្នាំ២០១៨នេះ កម្ពុជា បានដាក់ទឹសដៅស្វែងរក មេដាយមាស ឲ្យបានលើសពី២ គ្រឿង ។
ពេលនេះ សៀវម៉ី ចាញ់ មែនតែកម្ពុជា បានបញ្ជូនកីឡាចំនួន១៣ប្រភេទ ទៅចូលរួមហេតុនេះ អ្វីៗនៅមិនទាន់អស់សង្ឃឹមនោះឡើយ ។
បើតាមគេហទំព័រផ្លូវការ Asian Games នោះឲ្យដឹងថាចំនួនមេដាយ ពេលនេះចិន នៅឈរលំដាប់ទី១ជប៉ុនឈរឈរនៅលំដាប់ទី២ សាធរណរដ្ឋកូរេ ឈរនៅលំដាប់ទី៣ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឈរនៅលំដាប់ទី៤ ។ នេះគ្រាន់តែជាស្ថិតិ បណ្ដោះអាសន្នតែប៉ុណ្ណោះ ៕