ចង់ទៅលេង ខេត្តព្រះវិហារ មានតំបន់ទេសចរណ៍ជាច្រើនកន្លែង រួមជាមួយសណ្ឋាគារ ម៉ូតែលនិងផ្ទះសំណាក់
ខេត្តព្រះវិហារ៖ នៅខេត្តព្រះវិហារ មានតំបន់ទេសចរណ៍ជាច្រើនកន្លែង រួមជាមួយសណ្ឋាគារ ម៉ូតែលនិងផ្ទះសំណាក់ជាច្រើនកន្លែងផងដែរ ដើម្បីបំរើភ្លៀវទេសចរណ៍មកដើរលេងកំសាន្តនៅខេត្តដែលនៅជាយដែនមួយនេះ។
នៅខេត្តព្រះវិហារតំបន់ទេសចរណ៍ដែលល្បីល្បាញ និងមានភ្ញៀវជាតិ អន្តរជាតិទៅកំសាន្តច្រើនជាងគេ គឺមានដូចជាប្រាសាទព្រះវិហារ ទឹកជ្រោះព្រះនិមិត្ត ឬទឹកជ្រោះសុភក្ត្រមិត្តស្ថិតនៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតជាប់នឹងព្រំប្រទល់ប្រទេសឡាវ ជាដើម។
ដើម្បីអោយការគ្រប់គ្រងលើវិស័យទេសចរណ៍នេះបានល្អប្រសើរបង្កអោយមានភាពកក់ក្តៅ ដល់ភ្ញៀវជាតិ អន្តរជាតិដែលទៅកំសាន្តនៅខេត្តនេះ រដ្ឋបាលខេត្តព្រះវិហារនាព្រឹកថ្ងៃទី២២/០៨/២០១៨នេះបានបើកកិច្ចប្រជុំគណកម្មការគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បើយោងតាម មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានអោយដឹងថា សេវាកម្មទេសចរណ៍នៅទូទាំងខេត្តព្រះវិហារ មាន សណ្ឋាគារមាន ០៣កន្លែង មានបន្ទប់ ១២០ ម៉ូតែលមាន០១កន្លែងមានបន្ទប់៣០ ផ្ទះសំណាក់ ៤២កន្លែង មានបន្ទប់ ៥២២អាហារដ្ឋាន៤២កន្លែង មានកៅអី ១ ៧៦៦សេវាកម្សាន្ត២២កន្លែង មគ្គុទេ្ទសទេសចរណ៍មានតែ ៣៥នាក់ទេ និងមានសេវាដឹកជញ្ជូនភ្ញៀវមានចំនួន ៤៥គ្រឿងដែរ៕