ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលារាជធានីភ្នំពេញ បានកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ ជា “តំបន់លឿងទុំ” រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

53

 

 

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទឹកនែ្លងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ហើយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងត្រួតពិនិត្យនៅតាមទឹកខ្នែងទាំងនោះ នឹងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះរផ្សារមិនរៀបរយ ទីតាំងណាដែលមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬ អាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមចំណុចទី២ នៃប្រការ២ នៃសេចក្តីសម្រេចដើរ នៅពេលដែលទឹកនែ្លង នសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោរ ជាពិសេសផ្សារនឹងទឹកនែ្លងលក់ដូរគ្រឿងឧបភោគបរិភោគ និង ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែង តែចំពោះទីតាំងសកម្មភាពការងារដែលទាក់ទងនឹងសេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គីសនី សេវាផ្គត់ផ្គង់ទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ទីតាំងផលិតនិង ផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតឌីងផ្គត់ផ្គង់ទី ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំង ស្ដុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់ វិធានការផ្នែកសុខាភិបាល ក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគក្ខុវីដ-១៩. នឹងធ្វើ ចត្តាឡីស័ករួចរាល់។ រាល់ទីតាំងនៃសេវាកម្មដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលរួមមាន ការពាក់មាស នឹងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវ ការធ្វើអនាម័យដើម្បីសម្លាប់មេរោត និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-៩។

បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ អាជីវកម្ម និងវិធានការហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងភូមិសាស្ត្រ “តំបន់លឿងទុំ នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយ ធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ បន្ថែមលើវិធានការខាងលើ បុគ្គល ឬនីតិបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្ដីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសា្ថប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាមសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង