ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល ចុះពន្លឿនការស្ដារប្រឡាយមេ អមសងខាងផ្លូវរថភ្លើង និងផ្លូវជាតិលេខ៤ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅរដូវវស្សាឆ្នាំនេះ

69

 

ភ្នំពេញ៖ ប្រឡាយមេ២ខែ្ស អមសងខាងផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ស្រុកអង្គស្នួល ដល់ខណ្ឌពោធិសែនជ័យ ប្រវែង១៤.៥គីឡូម៉ែត
និងប្រឡាយប្រឡាយមេ ២ខែ្សទៀត អមសង ខាងផ្លូវរថភ្លេីងចាប់ពីផ្លូវជាតិលេខ៤ ដល់សង្កាត់ត្រពាំងក្រសាំងប្រវែង៥គីឡូម៉ែត្រ កំពុងពន្លឿននៃការ ស្តារដោយមន្ទីរធនធានទឹក រាជធានីភ្នំពេញ ដើម្បីគ្រោងបញ្ចប់ នៅបំណាច់ខែមិថុនានេះ ហេីយប្រឡាយនេះនិងរំដោះទឹកតាម បណ្តោយផ្លូវជាតិលេខ៤និងតំបន់ជុំវិញកុំអោយ មានការលិចលង់នារដូវវស្សាឆ្នាំនេះទៅទៀងផងដែរ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី០៩ មិថុនា ឆ្នាំ២០២១នេះ ខណៈ លោក និងក្រុមការងារចុះពិនិត្យ និងពន្លឿននៃការស្ដារប្រឡាយមេ អមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិ៤ ដល់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ ។
លោកឃឹម ស៊ុនសូដា បានបញ្ជាក់ឲ្យដឹងថា ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះ ដំណើរការ វានឹងមានតួនាទីរំដោះ ទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិសែនជ័យ ។ក្រោយការស្ដារប្រឡាយមេនេះរួចរាល់ នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយការ លិចលង់បានយ៉ាងល្អ ប្រសើរនូវការជន់លិចដោយ ជំនន់ទឹកភ្លៀងនាប៉ែកខាងលិច រាជធានីភ្នំពេញ ។
លោកបានបន្ដទៀតថា នៅឆ្នាំក្រោយបន្ទាប់ពីកាយស្ដារប្រឡាយមេ អមសងខាងផ្លូវរថភ្លើងរួច  ហើយក្នុងនាម អាជ្ញាធរខណ្ឌកំបូល ក៏លោកនិងធ្វើសំណើរសុំទៅ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈូសឆាយខ្នងប្រឡាយ ឱ្យរាបស្មើធ្វើជាផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន ងាយស្រួល ជាពិសេស គឺអាចរំដោះការកកស្ទះចរាចរណ៍ ពីរកំណាត់ផ្លូវជាតិលេខ៤ បានមួយផ្នែកធំផងដែរ។
លោកបន្ដថា បច្ចុប្បន្ន ក្រុមការងារស្ដារប្រឡាយមេ ទាំង២តំបន់នេះ ដែលមានប្រវែងសរុបប្រមា ណ ជាង៣៨ គីឡូម៉ែត្រ(នេះបើគិតតួប្រឡាយ ៤ខែ្ស២តំបន់) ការស្ថាបនារួចបានប្រមាណ៩០ ភាគរយហើយដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង