ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យគុណភាពទំនិញ នៅផ្សារមេមត់ និងផ្សារជីពាំង ក្នុងស្រុកមេមត់, រកឃើញនិ ងដកហូតគ្រឿងកំប៉ុងខូចគុណភាពមួយចំនួន

160

ត្បូងឃ្មុំ ៖ គ្រឿងកំពុងខូចគុណភាពមួយចំនួនត្រូវបានរក ឃើញ និងដកហូតពីអាជីវករក្នុងផ្សារមេមត់ និងផ្សារជីពាំង យកមកបំផ្លាញចោល ខណៈការរកឃើញនេះគឺបន្ទាប់ពីមន្រ្តី កាំកុងត្រូលខេត្តត្បូងឃ្មុំដឹកនាំដោយលោក មាស មោរ៉ា ប្រធាន សាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និង ពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ នៅការចុះនែនាំ និងត្រួតពិនិត្យនេះក្រុមការងារ ក៏បានធ្វើតេស្ត លើបន្លែត្រីសាច់មួយចំនួន នៅផ្សារមេមត់ និងផ្សារ ជីពាំង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។

លោក មាស មោរ៉ា មានប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាព ចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួល ទាននោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ច ពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារទាំង២ខាងលើ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគ អាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាច អោយគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូប អាហារណា ដែលមានសុវត្ថិភាព យកមកទទួលទាន។

លោកបន្តថា ក្រោយធ្វើតេស្តឃីតភ្លាមៗលើសាច់ក្រក យីហ៊ឺ ត្រីងៀតសំយ៉ុង ត្រីងៀតក្រហម ណែម សណ្តែកបណ្តុះ និងខ្ញីហាន់រួចមក គឺមិនមានសញ្ញាណវត្តមានផ្ទុក នូវសារធាតុ បូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អ មិនខូចមិនស្អុយ នៅស្រស់ និងទុកបានយូរ ដែលវាបណ្តាល ប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះឡើយ ។
ដោយឡែក ចំពោះការត្រួតពិនិត្យគុណភាពទំនិញដាក់លក់ បានប្រទះឃើញ និងដកហូតទំនិញ ដែលខូចគុណភាព សំបក ច្រេះប៉ោងកំប៉ិត និងហួសកាលបរិច្ឆេទប្រើប្រាស់ បានមួយ ចំនួនមានដូចជា សណ្តែងកំប៉ុង ទឹកប៉េងបោះ និងទឹកផ្លែឈើ មួយចំនួន យកទៅកំទេចចោល។ ជាមួយគ្នានោះ មន្ត្រីកាំកុង ត្រូល បានបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជា ពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃកាលបរិច្ឆេទ និងការ ជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ ទទួលទាន ព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់ អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មាន ស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាល បរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕ ដោយ ៖ មរតក

អត្ថបទដែលជាប់ទាក់ទង