ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ស្នើសុំប្រធានគ.ជ.ប លុបចោលការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី២០ ខែមិថុនា

54

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ខ្ញុំចេញបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវលុបចោលការប្រមូល ពលរដ្ឋទៅរៀនការបោះឆ្នោតសាកល្បង ព្រោះពេលនេះ គឺជាពេលប្រមូលកម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តមប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ផ្អែកលើស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសុំឯកឧត្តមប្រធាន លុបចោលការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង