រកឃេីញករណីជំងឺកូវីដ -១៩ ថ្មីចំនួន ៤៩៥នាក់ ជាសះស្បេីយ ៦០៤នាក់ និង ស្លាប់ថ្មី ១៣នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១៥ មិថុនា ២០២១ រកឃេីញករណីជំងឺកូវីដ -១៩ សរុបចំនួន ៤៩៥នាក់ (ឆ្លងសហគមន៌: ៤៥១នាំចូល: ៤៤) និងមានជាសះស្បេីយ ៦០៤នាក់ ។ ដូច្នេះចំនួន ករណីជំងឺកូវីដ – ១៩សរុបកេីន ៣៩៤៦៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន៣៣៥៧១នាក់ និង ស្លាប់ថ្មី ១៣នាក់ សរុបស្លាប់ ៣៦១នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់៕