ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រគេនព្រះសង្ឃ ជូនតាជី យាយជី សិស្ស និសិ្សត ប្រជាពលរដ្ឋ ចំនួន ៣៣៤ អង្គ/ នាក់ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ

49

ភ្នំពេញ ៖ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋចំនួន ៣៣៤ អង្គ/នាក់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែកជូនតាជី យាយជី សិស្ស និសិ្សត ក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រតាព្រហ្ម ស្ទឹងមានជ័យ ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី សិស្ស និសិ្សត ក្មេងវត្ត ក៏ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា  ។

បន្ទាប់មក ឯកឧត្ដម បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក ។
ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានជូនពរចំពោះ ព្រះសង្ឃ បញ្ញវ័ន្តក្មេងវត្ត តាជី យាយជី ប្រជាពលរដ្ឋ ដែលធ្វើតេស្តកាលពីម្សិលម៉ិញ ដែលទទួលលទ្ធផលវិជ្ជមាន មេរោគ កូវីដ-១៩ អោយបានឆាប់ជាសះស្បើយ ហើយក្នុងការធ្វើតេស្តនោះ សរុប ចំនួន ៣៧៣ អង្គ/នាក់ វិជ្ជមាន សរុប ៣៩ អង្គ/នាក់ ។ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលរង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន ។

ក្នុងនោះទេយ្យទាន ដែលប្រគេនព្រះសង្ឃ និងចែកជូនតាជី យាយជី សិស្ស និសិ្សត ស្នាក់នៅក្នុងវត្ត និងប្រជាពលរដ្ឋ រួមមាន ៖
– អង្ករ ២តោន
– មី ៣០កេសតូច
– ទឹកត្រី ១០យួរ
– ទឹកសុីអុីវ ១០យួរ
– ទឹកសុទ្ធ ៣០កេស
– ត្រីខ ៥កេស ដើម្បីសម្រួលដល់ចង្ហាន់ និងជីវភាពប្រចាំថ្ងៃផងដែរ ។

អត្ថបទដែលជាប់ទាក់ទង