ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជិត៤០គីឡូ និងជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបក្នុងក្រុងប៉ោយប៉ែត

109

បាត់ដំបង-បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយ កម្លាំងការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ លេខ១២ អ.យ.ក/០២១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង។

ប្រតិបត្ដិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨៖១៥នាទីព្រឹក ។ ជនសង្ស័យ៤នាក់ខាងលើ មានឈ្មោះ៖

១៖ ឈ្មោះ រ៉ុង យ៉ីងហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
២៖ ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
៣៖ ឈ្មោះ សុខ សេថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
៤៖ ឈ្មោះ SAISUNGNOEN RUNCHIDA ភេទស្រី កើត 04/11/1992 ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AA7190365 រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្រោយមកកម្លាំងនគរបាល បានសហការឆែកឆេរនៅក្នុងលំនៅដ្ឋានខាងលើ ត្រួតពិនិត្យ ឃើញមានវត្ថុតាង ដូចខាងក្រោម៖
១៖ ម្សៅក្រាមសង្ស័យសារធាតុញៀនចំនួន៣៣កញ្ចប់ធំ
២៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥កូនថង់
៣៖ ថ្នាំច្រកថង់ពណ៌ខៀវ២កញ្ចប់
៤៖ ថ្នាំគ្រាប់ពណ៌ផ្កាឈូក (រាងបេះដូង) ២កូនថង់
៥៖ ថ្នាំគ្រាប់ពណ៌ត្រួយចេក រាងចតុកោន ២កូនថង់
៦៖ ថ្នាំគ្រាប់ពណ៌ក្រហម រាងមូល១កូនថង់ មាន២គ្រាប់
៧៖ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ និងសម្ភារកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3186។

លុះដល់វេលាម៉ោង១០៖២០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តសហការជាមួយកម្លាំងវរៈ៨១៥ និងកម្លាំងអធិការដ្ឋានស្រុកម៉ាឡៃ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិ អូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ដែលមានជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ មិនពិតប្រាកដ(គេចខ្លួន)។

កម្លាំងសមត្ថកិច្ច បានបង្កើតគណៈកម្មការឆែកឆេរផ្ទះ របស់ឈ្មោះ ឡេង គឹមឡាយ ដកហូតវត្ថុតាងដូចជា៖
១៖ ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ និង០១កូនថង់តូច។
២៖ កាំភ្លើងម៉ាក់ឡុកចំនួន០១ដើម មានគ្រាប់១៦គ្រាប់។
៣៖ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន៦៣គ្រាប់ ពណ៌ក្រហម៥៥គ្រាប់ពណ៌ខៀវ៨គ្រាប់។
៤៖ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន៥ប្រអប់មាន១២៥ដប។
៥៖ ថង់សំរាប់ច្រកថ្នាំញៀន១ចំនួន ដែលជនសង្ស័យយកទៅផ្ញើ និងអ្នកធ្វើសំណង់ក្បែផ្ទះ ក្រោយពីធ្វើការឆែកឆេរចប់ កម្លាំងនគរបាលបានឃាត់ខ្លួនឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជនសង្ស័យយកវត្ថុតាងទៅផ្ញើ, ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ និង ឈ្មោះ សេង ស្រីនិច អាយុ២៣ឆ្នាំ។

ក្រោយឆែកឆេរចប់ នៅម៉ោង១១៖៤០នាទី ដោយមានការសម្របសម្រួលព្រះរាជអាជ្ញា នៅម៉ោង១៣៖៣០នាទី កម្លាំងនគរបាល ធ្វើការបិតផ្ទះឈ្មោះ ឡេង គឹមឡាយ ជាបណ្តោះអាសន្ន។

សរុបរួម៖ ឃាត់ខ្លួន៨នាក់ ស្រី៣នាក់
១៖ ឈ្មោះ រ៉ុង យ៉ីងហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២៖ ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ
៣៖ ឈ្មោះ សុខ សេដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ
៤៖ ឈ្មោះ SAISUNGNOEN RUNCHIDA ភេទស្រី កើត០៤/ ១១/ ១៩៩២ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AA7190365
៥៖ ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ដែលជនសង្ស័យ យកវត្ថុតាងទៅផ្ញើ
៦៖ ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ៣៣ឆ្នាំ
៧៖ ឈ្មោះ សេង ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ
៨៖ ឈ្មោះ ហែម វណ្ណលី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ

ចាប់យកវត្ថុតាង៖ សារធាតុញៀនសរុបទម្ងន់៣៤គីឡូក្រាម ៩៧០.៩៣ក្រាម

១៖ សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន៣៤កញ្ចប់ធំ ស្មើ៣៤គីឡូក្រាម ២៦៣.៨៨ក្រាម
២ ៖ សារធាតុញៀនកេតាមីន (រាវ) ចំនួន ១២៥ដប ស្មើទម្ងន់៦២៥ក្រាម
៣៖ សារធាតុញៀនកេតាមីន (Ketamine) ៥.២៩ក្រាម
៤៖ សារធាតុញៀនមេតំហ្វេតាមីន (WY) ៣៥.៨៥ក្រាម
៥៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ៤០.៩១ក្រាម

ចាប់យកសម្ភារៈ៖ ជញ្ជីងថ្លឹង២គ្រឿង, រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3186, អាវុធខ្លី២ដើម បង់៣ និង ២៧គ្រាប់, ម៉ូតូកង់បួន១គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង, ឃាត់ទុកផ្ទះ-ដី ១កន្លែង ស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង