ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ជាសះស្បើយ ៩១០នាក់ និងស្លាប់ ១៤នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ អ្នកជំងឺចំនួន ៩១០នាក់ជាសះស្បើយ និងស្លាប់របស់អ្នកជំងឺ ១៤នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤១,៥៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,៩៤០នាក់ និងស្លាប់សរុបចំនួន ៣៩៤នាក់៕