ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិដូនកុក សង្កាត់បឹងធំ ចាប់ផ្ដើមស្រកហើយ

95


ភ្នំពេញ៖ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដោយមានគោលការណ៍ ណែនាំពីលោក អភិបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី២២ សីហានេះដឹកនាំ ក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

នាឱកាសនោះលោកអភិបាលរង រាជធានីក្និងពេលចុះផ្ទាល់យើងសង្កេតឃើញថា ស្ថានភាពទឹកកំពុងស្រកចុះលឿន ដែលនឹងអាចឱ្យបងប្អូនធ្វើដំណើរឆ្លងកាត់ បាននាពេលឆាប់ៗខាងមុខ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរសង្កាត់ក៏ត្រូវនៅជាប់ ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរង់ចាំដោះស្រាយបញ្ហាចាំបាច់បន្ទាន់ៗ។

លោកបន្តទៀតថា ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្នកូនចៅ និងទ្រព្យសម្បត្តិផ្សេងៗ ដែលងាយនឹងខូចខាតដោយសារទឹក៕

អត្ថបទដែលជាប់ទាក់ទង