លោកហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារផ្នែកព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាព ការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
នៅថ្ងៃសៅរ៏ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពីលោកស្រីអនុប្រធានទទួលបន្ទុក ថ្នាក់ដឹកនាំ និងសមាជិក សមាជិការនៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកសមាជិការក្រុមជំនួយការផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ បានផ្តោតទៅលើវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងទៅ និងការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងកិច្ចការងារ ព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម សម្រាប់ឆ្នាំ២០២២- ២០២៣។
ក្នុងឱកាសនោះលោកប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍មួយចំនួន និងថ្លែងអំណរ គុណ ដល់ក្រុមការងារដែលបានខិតខំសម្រេច ការងារនាពេលកន្លងទៅ និងបានរៀបចំផែនការយុទ្ធសាស្ត្រ ជាបន្តបន្ទាប់ ព្រមទាំងបាន និងកំពុងកសាងកម្លាំង បង្កើតទំនាក់ទំនងល្អក្នុងសង្គម ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបម្រើការងារ ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល និងគណបក្ស៕. សំរិត