ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងរយៈពេល ១ឆ្នាំនៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

87

ត្បូងឃ្មុំ៖ សមិទ្ធផលនានារួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ស្ថិតនូវចំណុចx១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត (២០-មិថុនា-១៩៧៧ _២០-មិថុនា-២០២១)។សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នង នេះគឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះបានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ ម៉ែត្រ កម្ពស់១ជាន់ អគារវេទិកានេះចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។

ស្របពេលជាមួយគ្នានោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារិកនេះកាលពី៤៤ឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបទៀតបានឆ្លងកាត់ព្រំដែនឈប់សំរាកនៅចំណុចសិលាចារឹកនេះរង់ចាំពេលទៀបភ្លឺដើម្បីចូលទៅក្នុងប្រទេសវៀតណាម។ក្នុងឱកាសប្រារព្ធខួបលើកទី៤៤ សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួម បើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនៅចំណុច X-១៦។សូមបញ្ជាក់ផងដែរថា៖ ការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម មានទំហំទទឹងប្រវែង១៨ម៉ែត្រ បណ្តោយ៦៣ម៉ែត្រ កម្ពស់២ជាន់ ចំណាយថវិកាចំនួន ១.០២៨.៥១០ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភថវិកាក្នុងការសាងសង់អគារមិត្តភាពកម្ពុជា វៀតណាមនេះចំនួន ១ .១២៧. ១១៤ ដុល្លារ។

អត្ថបទដែលជាប់ទាក់ទង