គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្លាប់៥នាក់ របួស៤នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ២នាក់(ស្រី១នាក់) របួសធ្ងន់ ៩នាក់(ស្រី២នាក់) របួសស្រាល ៦នាក់(ស្រី២នាក់) មិនពាក់ពួក សុវត្ថិភាពពេលគ្រោះថ្នាក់ ១២នាក់(យប់៩នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូ ៧គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ៥គ្រឿង និងគោយន្ត ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៣លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ២លើក និងរថយន្តធំ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១លើក ស្លាប់១នាក់(ស្រី) របួស២នាក់ និងខេត្តពោធិ័សាត់ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២២ គឺថ្ងៃទី១-២២ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ១៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨៤នាក់ របួសសរុប ២៤៥នាក់ របួសធ្ងន់ ១៥៨នាក់ របួសស្រាល ៨៧នាក់ ៕