ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវកម្មរ៉ែអូស្ត្រាលី កំពុងជួយគាំទ្រដល់គោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា

175

មណ្ឌលគិរី៖ សំណាកថ្មរ៉ែ ដែលមានអត្រាមាស ១៤៥ក្រ/ត នៅជម្រៅ ៣៩៩ម៉ែត្រ ដែលបានដាក់តាំងក្នុងពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីក្រុមហ៊ុនអូស្រ្តាលីចាប់ផ្តើមចម្រាញ់រ៉ែមាស នៅការដ្ឋានចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា។

ថ្ងៃនេះ លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលី និង លោក Rhys Haynes លេខាធិការទី២ បានចូលរួមជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក្នុងការចាប់ផ្តើមសកម្មភាពរុករករ៉ែមាស នៅគម្រោងរ៉ែមាសអូរខ្វាវ ក្នុងខេត្តមណ្ឌលគីរី។

លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលី បានមានប្រសាសន៍ថា “របាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងនេះ ជារបាយការណ៍ដំបូងដែលត្រូវបានធ្វើសវនកម្ម សមស្របទៅនឹងបទដ្ឋានបរិស្ថាននិងសង្គមនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលរំពឹងថានឹងកំណត់គោលថ្មីនៅក្នុងប្រទេសកម្ពុជា ក្នុងការរុករករ៉ែជាមួយនឹងការទទួលខុសត្រូវលើបរិស្ថាននិងសង្គម។”

លោក Arnold បានមានប្រសាសន៍បន្ថែមថា “គុណប្រយោជន៍មួយទៀតនៃការវិនិយោគពីអូស្រ្តាលី ដូចជាគម្រោងនេះ គឺថាវានឹងជួយដល់ប្រទេសកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានភាពធន់ ព្រមទាំងទស្សនវិស័យយុទ្ធសាស្ត្រប្រកបដោយតុល្យភាព នៅក្នុងតំបន់របស់យើង ជាពិសេសក្នុងពេលដែលកម្ពុជាស្តារឡើងវិញ ក្រោយពីផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ។”

ក្រុមហ៊ុន វ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emerald Resources ចុះបញ្ជីនៅ Australian Stock Exchange (ASX) ត្រូវបានបង្កើតឡើង និងដំណើរការគម្រោងនេះ។ នេះជារោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈពាណិជ្ជកម្ម ដំបូងរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា គម្រោងនេះនឹងបង្កើតចំណូលពន្ធ និងសួយសារ ប្រមាណជាង ៣០០ លានដុល្លារអាមេរិច ក្នុងរយៈពេល ៧ឆ្នាំ ដែលនឹងផ្ដល់ថវិកាចាំបាច់សម្រាប់សេវាកម្មសាធារ ណៈ និងជួយកាត់បន្ថយនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារជំងឺកវីដ-១៩ ។

លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលី បានមានប្រសាសន៍ថា “ស្ថានទូតអូស្ត្រាលីមាន សេចក្តីរីករាយ ដែលអាជីវកម្មរ៉ែអូស្ត្រាលី កំពុងជួយគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការធ្វើពិពិធកម្មប្រភពវិនិយោគបរទេសរបស់ខ្លួន។ ការវិនិយោគពីអូស្ត្រាលី ដូចជាគម្រោងនេះ នឹងជួយ ដល់ប្រទេសកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ព្រមទាំងទស្សនវិស័យយុទ្ធសាស្ត ប្រកបដោយតុល្យភាព នៅក្នុងតំបន់របស់យើង។

ក្រុមហ៊ុន Emerald Resources បានប្តេជ្ញាចិត្តអនុវត្តនូវស្តង់ដារខ្ពស់ បរិស្ថាន សង្គម និង អភិបាលកិច្ច នៅក្នុងតម្រោងនេះ ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ OECD សម្រាប់សហគ្រាសពហុជាតិ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។ ស្ថានទូតយល់ថា របាយការណ៍ស្តីពីផលប៉ះ ពាល់បរិស្ថាន និងសង្គមនៃគម្រោងនេះ ជារបាយការណ៍ដំបូងដែលត្រូវបានធ្វើសវនកម្ម សមស្របទៅ នឹងបទដ្ឋានបរិស្ថាននិងសង្គមនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

លោក Arnold បានមានប្រសាសន៍បន្ថែមថា ការធ្វើសវនកម្មសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កំណត់ លក្ខខណ្ឌខ្ពស់សម្រាប់គម្រោងនានានៅពេលអនាគត ហើយនឹងជួយធានាថា ឧស្សាហកម្មរ៉ែនៅកម្ពុជា ដែលកំពុងលេចធ្លោអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនរុករករ៉ែអន្តរជាតិដែលមានគុណភាពខ្ពស់ ហើយនឹងអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់ប រិស្ថាន និងសង្គម។”

អូស្ត្រាលីជាប្រទេសនាំមុខគេនៅក្នុងឧស្សាហកម្មរ៉ែ ជាសកល និងជាប្រទេសដែលគាំទ្រដ៏មុតមាំ លើអភិបាលកិច្ចល្អក្នុងវិស័យរ៉ែ។ រដ្ឋាភិបាលអូស្ត្រាលី គាំទ្រកម្មវិធីរ៉ែដែលមានគណនេយ្យភាព របស់អង្គ ការតម្លាភាពអន្តរជាតិ (Transparency International) ដែលបាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងសហគមន៍ ដើម្បីបង្កើតការពិគ្រោះយោបល់ក្នុងស្រុកប្រកបដោយអត្ថន័យ លើសំណើរសកម្មភាព រុករករ៉ែ និងការគ្រប់គ្រងប្រាក់ចំណូល។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។ ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ”៕

អត្ថបទដែលជាប់ទាក់ទង