ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នួន ផារ័ត្ន ប្រគល់ម៉ូតូបំពាក់ ដោយឧបករណ៍បំពងសម្លេង ដើម្បីងាយស្រួលផ្សព្វផ្សាយវិធានការពារកូវីដនៅខណ្ឌមានជ័យ

93

 

ភ្នំពេញ ៖ ដើម្បីអោយកាន់តែជ្រួតជ្រាប់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ កុំអោយភ្លេចខ្លួនពីជំងឺកូវីដ១៩ ក្នុងការអនុវត្តយ័ន្តការពារដ៏ស័ក្តិសិទ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារនោះ នារសៀលថ្ងៃ ចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ អមដំណើរ ដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ប្រគល់ម៉ូតូ ផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន ០៤គ្រឿង ទៅដល់សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៅក្នុងបរិវេណ សាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា គោលបំណងនៃការផ្តល់ជូន នៅម៉ូតូផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទៅសង្កាត់ទាំង ០៤ ខាងលើ គឺដើម្បីឲ្យក្រុមការងារសង្កាត់ទាំង ០៤ ខិតខំចុះផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សាម៉ី ដើម្បីបញ្រ្ជាបដល់ពួកគាត់អោយយល់ដឹងកាន់តែច្បាស់អំពី ការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងមូលដ្ឋាន ។

បន្ទាប់មក លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់អោយចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបន្តអនុវត្ត នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ទៀត ។

អត្ថបទដែលជាប់ទាក់ទង