ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យស្ដារប្រព័ន្ធលូផ្លូវលេខ៤៦៦ និងផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ស្ទះប្រព័ន្ធលូ

203

ភ្នំពេញ៖បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំ មកកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រី ជំនាញដោយមាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យប្រព័ន្ធលូនៅផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ដោយមូលហេតុមាន ការកកស្ទះប្រព័ន្ធលូ បណ្ដាលអោយទឹកហូរកាត់ មកលើផ្លូវថ្នល់ដែលបាន ប៉ះពាល់ដល់ការធ្វើដំណើរ តាមដងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ និងបានអោយកម្មករមកស្ដារ នៅតាមអណ្ដូងលូខាងលើ ពេលនេះទឹកដក់នៅផ្លូវបាន ហូរអស់ហើយផងដែរ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល បានបន្តពិនិត្យប្រព័ន្ធលូ នៅនៅផ្លូវលេខ ២៩៤ កែងផ្លូវសុធារស ដែលមានទឹកដក់ នៅលើផ្លូវហើយការងារនេះ និងត្រៀមបូមស្តារ នៅព្រឹកថ្ងៃស្អែកទី២៣ខែមិថុនាឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង