ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យរួចផុត ពីការគម្រាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩

78

 

តាកែវ ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៤០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិ ជូន មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យរួចផុត ពីការគម្រាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩ ដែលនៅលើស កលលោកបាននឹងកំពុងមានការគម្រាមកំហែង និងស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លង នៃជំងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សា គម្លាតឲបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឲមានការចម្លងជំងឺនោះទេ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បាន ថ្លែងអំណរ គុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងនេះមកចាក់ជូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់ក្រុមគ្រូពេទ្យយោធា ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមានកិច្ចសហការ ជាមួយនិងអាជ្ញាធរបានយ៉ាងល្អ ៕

អត្ថបទដែលជាប់ទាក់ទង