ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣៥នាក់ ជាសះស្បេីយ ៥១៤នាក់ និងស្លាប់ថ្មី ១០នាក់

31

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ២១ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣៥នាក់ (ឆ្លងសហគមន៌ : ៧០៨ នាំចូល: ២៧) និងមានជាសះស្បេីយ ៥១៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៤៣៤៤៦នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៣៨០០៣នាក់ និងស្លាប់ថ្មី ១០នាក់ សរុប ស្លាប់ ៤៤១នាក់។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕

អត្ថបទដែលជាប់ទាក់ទង