ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអង់គ្លេស គូសបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ

396
រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិង ភាពជាដៃគូជាមួយកម្ពុជា និងបាន អបអរសាទរចំពោះ ដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាច នឹងជួយអ្វីកម្ពុជាបន្ថែមទៀត ដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិនិងដៃគូ ដោយក្នុងនោះបានលើកឡើងពី ប្រធានបទមួយចំនួនទាក់ទង នឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ ធរវាងប្រទេសទាំងពីរដែលរហូតមកទល់ពេលនេះមានរយៈពេល ៣០ ឆ្នាំហើយដែលចក្រភពអង់គ្លេស បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការបរទេសក៏បានកោតសរសើរ ចំពោះអភិវឌ្ឍរីកចម្រើនដែលកម្ពុជាសម្រេច។
នៅក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានថ្លែងថាការអញ្ជើញមកប្រទេសកម្ពុជា នៅពេលនេះរបស់ឯកឧត្តម ក្នុងនាមជាមិត្តភ័ក្តិនិងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេសក៏បានសាកសួរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបានក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសកំមិនវ៉ែល និងអភិ វឌ្ឍន៍នៃចក្រភពអង់គ្លេសអំពីកិច្ចការ ដែលក្រសួងបរិស្ថានសម្រេច បានក្នុងកិច្ចការពារបរិស្ថាន និងការអភិ រក្សធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថាអ្វីដែលចក្រភព អង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធាន មនុស្សក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជ កម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាច ទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។
ដើម្បីជួយក្រសួងបរិស្ថាន លើកិច្ចការងារបរិស្ថាននិងធនធានធម្មជាតិ រដ្ឋមន្ត្រីការបរ ទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស សន្យាថានឹងបញ្ជូនក្រុមបេសកកម្មជំនាញ មកកម្ពុជាដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ។
 
អត្ថបទដែលជាប់ទាក់ទង