ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សាររដ្ឋជាច្រើន បានវិលទៅរកភាព ប្រក្រតីឡើងវិញហើយ ជាមួយនិងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

42

ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗ របស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ៖ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាល បានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកអោយដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍ អោយដឹងនៅរសៀលថ្ងៃទី២៣មិថុនានេះថា ៖ផ្សារទួលទំពូង នៅពេលនេះ
ការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០%​ និងអតិថិជន​ ចូលទិញដូរប្រហែល៦០​ ទៅ៧៩%ប៉ុណ្ណោះ​ ។គណ:កម្មការផ្សារបាន ចុះត្រួតពិនិត្យតាមតូប​ និងអតិថិជនចូលផ្សារ​ មានដាក់ម៉ាសុីនវាស់កំដៅ​ និងម៉ាសុីន​ បាញ់អាល់កុល​ និងការចែកម៉ាស់ជាប្រចាំ​ ហេីយអាជីវករក៏ដូចជាអតិថិជន​ ចេញចូលផ្សារចូលរួមគោរព តាមវិធានការសុខាភិបាល ប្រមាណមួយរយភាគរយ។
ប្រធានផ្សា​របន្លែច្បារអំពៅ​ លោកសាន់ប៊ុណ្ណា​ និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ផ្សារច្បារអំពៅ បានបញ្ជាក់ថា ៖ទាំងផ្សារបន្លែ​ និងផ្សារធម្មតា​ មានអាជីវករមកលក់៨០ភាគរយ​ ហេីយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត​លក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនអោយលក់ នៅតាមផ្លូវសាធារណ:និង​ ផ្លូវព្រែកបារាំង​ ម្តុំវត្តច្បារអំពៅ​ អាចលក់ចូលលក់ក្នុងផ្សារបាន១០០%​ ។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុន ដោយសារគណ:កម្មការផ្សារ​ អាជ្ញាធរខណ្ឌ​ និងសាលារាជធានី​សហការគ្នាធ្វេីឱ្យមាន សណ្តាប់ធ្នាប់ល្អ​ និងអ្នកលក់ដូរមិនមានការចង្អៀត​ អាចលក់ដូរបានដោយស្រួល​ និងអាចជិះ​ ម៉ូតូចូលបាន​ ។ ចំណែក ការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀបចំអោយរបៀប រាបរយអោយពួកគាត់លក់ ដូរតាមរបៀបគម្លាត សុខាភិបាលផងដែរ ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះអាជីករចូលលក់ដូរ ប្រមាណ៧៥%គ្រប់មុខរបរទាំងអស់​ ដោយអតិថិជនចូលផ្សារ មានប្រហែល៣០០ទៅ៤០០នាក់​ ដោយបេីកច្រកចំនួន
៨ច្រក ទ្វារ​ ដោយសារយេីង រឹតបន្តឹង​ក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាល​ នៅតាមមាត់ច្រក​ មានម៉ាសុីន​ វាស់កដៅ​ និងម៉ាសុិនបាញ់អាកុលស្វ័យប្រវត្តិ​ ។ ដាក់កម្លាំងអោយអ្នក ចូលផ្សារត្រូវ​ ស្គេន​ ជាប្រចាំ​ ។ សម្រាប់សន្តិសុខនៅខាងក្នុងផ្សារស្រែក​តាមមីក្រូ ឱ្យអ្នកលក់ដូរ​ និងអ្នទិញ ត្រូវរក្សាគម្លាតជាប្រចាំ​ និងមានមីក្រូ៦គ្រឿងទៀតចាក់ជាប្រចាំ​ ទាំងព្រឹកទាំងល្ងាច​ នូវវិធានការ​ របស់សម្តេច​ បីកុំបីការពារ​ និងមានការបាញ់ថ្នាំសម្លាប់ មេរោគនៅតាមទ្វារចេញចូលទាំង៨ដែលយេីងបានបេីក​ គឺរៀងរាល់ពីរម៉ោងម្តង​ ហេីយពេលល្ងាចដែល អាជីវករចាកចេញ​ គឺត្រូវបាញថ្នាំសម្លាប់ មេរោគជាប្រចាំរាល់ថ្ងៃ។
លោកស្រីប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា ៖សម្រាប់ផ្សារថ្មី​ ថ្ងៃនេះអាជីវករបាន បេីកតូបលក់៤៥%​ យេីងបាញ់អាល់កុលដល់ ប្រជាពលរដ្ឋដែលផ្សារ២៥លីត្រ​ បេីកច្រកចេញចូល​ ស្គេន​ QR Code ១២​ ច្រក​ ប្រេីប្រាស់ម៉ាសុីនវាស់កំដៅ​ចំនួន ២៤​ ។ អាជីវករលក់ដូរក្នុងផ្សារ​ ១០០%​ ហេីយអ្នកចូលផ្សារ​ ពាក់ម៉ាស់១០០%​ យេីងបានដាក់ម៉ាស់សំរាប់ ចែកជូន​ មិនមានអ្នកមកសុំ​ មួយនាក់ទេទោះបីដាក់ទុកឱ្យប្រេីនៅតាមច្រកចូលផ្សារក៏ដោយ​ អតិថិជនមានការកេីនឡេីង​ ពីមុនមានមួយពាន់ ជាង​ ឥឡូវ២ពាន់នាក់ជាង​ បងប្អូនមានការសប្បាយចិត្ត​ ដែលបេីកផ្សារឱ្យគាត់លក់ដូរឡេីងវិញ​ ពេលដែលពួកគាត់បាន លក់ទៅមានការសម្រួល ដល់ការដោះស្រាយជីវភាព​ ទោះបីយ៉ាងក៏នៅ មានការព្រួយបារម្មណ៍​ ពីជម្ងឺកូវីដ-១៩​ នូវឡេីយ​ ក្នុងនោះគាត់មានការសម្អាត​ដៃជាប់ជាមួយអាល់កុល​ និងទឹកដែលដាក់អោយលាងនៅតាមច្រកនីមួយៗ។ មិនតែប៉ុណ្ណោះពួកគាត់បាន ដួសទឹកនោះយកទុកលាង ដៃដល់តូបរបស់គាត់ទៀតផង។
លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា៖ ផ្សារអូរឬស្សី មានការបេីកលក់បានចំនួន២៥៧១​តូប ស្មើនឹង​ ៦៥​អគារ និងមានភ្ញៀវចេញចូលធម្មតា​ ជិតមួយពាន់នាក់​ ស្ថានភាពលក់ដូរធម្មតា​ ផ្សារទាំងអស់មាន៦២១១តូប មកលក់បាន២៥៧១​តូប ស្មើ៤០%​ ។
គួរបញ្ជាក់ថា បើតាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្កងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើក ដំណើរការគ្រប់ អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបាន ម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង