ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមក្នុង សន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ

29

ភ្នំពេញ៖ នៅយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ «ការជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញ ប្រកបដោយនិរន្តរភាព» ដែលបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង ប្រទេសចិន។

សុន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តោតទៅលើការលើកកម្ពស់ ពហុភាគីនិយមដែល បើកចំហរ និងប្រកប ដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិសំដៅធានា នូវការទទួលបាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង