ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម Wang Yi ៖ បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក គឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ

41

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសន្និសីទជាន់ខ្ពស់ អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវនៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន និងបានផ្លាស់ប្តូរយោបល់ យ៉ាងស៊ីជម្រៅជាមួយ បណ្តាភាគីដែលបានចូលរួម ក្រោមប្រធានបទ ពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩ និងការជំរុញកិច្ចការស្តារសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម Iván Duque Márquez ប្រធានាធិបតីកូឡុំប៊ី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ រដ្ឋមន្រ្តីក្រសួងការបរទេស ចំនួន២៩ប្រទេស ក៏ដូចជាអគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងអគ្គនាយកកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ។

ឯកឧត្តម Wang Yi មានប្រសាសន៍ថា បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកគឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូនៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។ ភាគីចិនរីករាយសហការជាមួយ បណ្តាប្រទេសនៅ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍ ខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ ផ្តល់ដំណោះស្រាយ អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ ការប្រយុទ្ធប្រឆាំងលើជំងឺវីរុស បញ្ចូលកម្លាំងរស់រវើកនៃ អាស៊ី-ប៉ាស៊ីហ្វិកទៅ ក្នុងទំនាក់ទំនងសកលលោក និងបង្ហាញពីទំនុកចិត្តអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការស្តារ សេដ្ឋកិច្ចពិភពលោកឡើងវិញ ប្រកបដោយនិរន្តរភាព និងព្រមទាំងរួមចំណែក កាន់តែធំធេងក្នុងការកសាង សហគមន៍ជោគវាសនា រួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក និងមនុស្សជាតិ។

ឯកឧត្ដម ប្រាក់ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការសម្របសម្រួលប្រទេសនានា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺវីរុសនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ បណ្តាប្រទេសគួរតែគាំទ្រ ពហុភាគីនិយមបើកចំហ និងយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូអន្តរជាតិ ធានាបានការទទួលបាន វ៉ាក់សាំងកូវីដប្រកបដោយយុត្តិធម៌ រួមគ្នាសម្រេចបាននូវ ការស្តារសេដ្ឋកិច្ចនិង សង្គមប្រកបដោយចីរភាព។

បណ្ដាភាគីតំណាងបានបង្ហាញពីការយល់ ឃើញដូចគ្នាថា កិច្ចប្រជុំលើកនេះបានជួយ លើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅជាមួយ បណ្ដាភាគីក្នុងការតបទល់ ជាមួយបញ្ហាប្រឈម ជាសកលយ៉ាងទាន់ ពេលវេលានិងសំខាន់ និងជួយជំរុញវឌ្ឍនភាពថ្មីៗ កាន់តែច្រើនសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង