ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសជាប្តី គាស់ទ្វារផ្ទះប្រពន្ធចុង លួចលុយនិងមាស ទៅផ្ញើនៅប្រពន្ធដើម

50

ខេត្តសៀមរាប ៖  បុរសម្នាក់មានប្រពន្ធ២ ហើយបានមករួមរស់នៅជាមួយប្រពន្ធចុង ហើយខណៈប្រពន្ធចុងមិននៅផ្ទះ ក៏ធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចលុយនិងមាស រួចយកទៅផ្ញើប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំ ហើយត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាប បានចុះស្រាវជ្រាវបង្រ្កាប ករណីអំពេីលួចមានស្ថានទម្ងន់ទោស គាស់ទំលុះទំលាយ ( គាស់ចម្រឹងទ្វារចូលលួចទ្រព្យសម្បត្តិ) នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ (ប្តីចុង) មុខរបរ គក់ជេររថយន្ត ទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុងរួច កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីត្រី ភឹង ចន្តារ៉េត ស្នងការរង ប្រធានផែនការងារព្រហ្មទណ្ឌ និងដឹកនាំស្រាវជ្រាវផ្ទាល់ដោលោកវរសេនីយឯក ណុប សារ៉ាក់ ស្នងការរង ទទួលការងារការិយាល័យនគរព្រហ្មទណ្ឌកំរិតធ្ងន់និងលោកវរសេនីយទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយមន្ត្រី ជំនាញក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់ទ្វារផ្ទះពលរដ្ឋយកលុយ១២៤០០$ និងខ្សែក០១តម្លឹង។

ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស (គាស់ស័ង្កសី) កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

យោងតាម ពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ នៅភូមិកើតហេតុខាងលើ ចុះថ្ងៃទី ២៣.០៦.២០២១ ។
តាមដំណើររឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈើ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន ១២៤០០ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ ០១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរងគ្រោះក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក ) បន្ទាប់មកក៏ប្តឹងរាយការណ៍ ជូនសមត្ថកិច្ច ។

ក្រោយពេលទទួលពាក្យបណ្តឹងហើយ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយសង្ស័យទៅលើ ឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ក៏បាននាំ ឈ្មោះ យ៉ែម សំណាង មកធ្វើការសាកសួរ ។

បើតាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា : គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៩ មិថុនា ២០២១ ដោយឃើញជនរងគ្រោះ មិននៅផ្ទះ (ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លារចំនួន១១.២០០ $ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា : ជនសង្ស័យដែលជាប្តីចុងរបស់ជនរងគ្រោះ បានធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួច ហើយលូកដៃបេីកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ កាលពីថ្ងៃទី ១៩ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:០០ព្រឹក យកអស់លុយចំនួន ១២,៤០០ដុល្លារ និងខ្សែកមាសទម្ងន់ ០១តំឡឹង ដែលទុកក្នុងស្រោមខ្នេីយរបស់ជនរងគ្រោះឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ (ប្រពន្ធចុង) មុខរបរ មេផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តទៀតថា : ជនសង្ស័យបានធ្វើសកម្មភាព នៅពេលដែលជនរងគ្រោះទៅមេីលម្តាយឈឺនៅខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង