រដ្ឋបាលខណ្ឌកំបូល អំពាវនាវ ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ដុសទី១ និងទី២ សូមអញ្ជើមកទទួលនៅមណ្ឌលសុខភាពបឹងធី នៅថ្ងៃទី ២៧ មិថុនានេះ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌកំបូល សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី១ សូមអញ្ជេីញមក ចាក់វ៉ាក់សាំងដែលរដ្ឋបាលខណ្ឌកំបូល បានរៀបចំជូន នៅ”មណ្ឌលសុខភាពបឹងធំ” ចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ តទៅ តាមកម្មវិធីដូចជូនភ្ជាប់ខាងក្រោម។
បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ត្រូវយកភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ.លិខិតឆ្លងដែន លេខទូរស័ព្ទ និងឯកសារបំពេញស្នេីសុំចាក់វ៉ាក់សាំង មានភ្ជាប់ជាមួយ QR Code ដែលសាមីសង្កាត់ នឹងរៀបចំផ្តល់ជូន បងប្អូន ៕ សំរិត