រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យ ទៅទទួលវ៉ាក់សាំងដើម្បី បង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៅថ្ងៃទី២៧ ដល់ថ្ងៃទី០៨ ខែកក្កដា
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ សេសសល់ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា (នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ) តាមបណ្ដោយ កំណាត់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាក្នុង មូលដ្ឋានឱ្យទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យ បានបន្តទៅចាក់ឱ្យ ប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត។
រដ្ឋបាលខណ្ឌបានគូសបញ្ជាក់ថា «សូមអស់លោក-លោកស្រីចៅសង្កាត់ នៃរដ្ឋបាលសង្កាត់ទាំង៧ ផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋសេសសល់ ឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមមកទទួលការ ចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែ មិថុនា តទៅរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១»៕