ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី សាម៉េត មិនចូលខ្លួនមកបំភ្លឺក្នុងតុលាការ តាមដីកា ក្នុង​រឿង​ទំនាស់​ដីធ្លី នៅ​ខេត្ត​កណ្តាល​

77


កណ្តាល៖ រឿង​ទំនាស់​ដីធ្លី ចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក លី សាម៉េត អគ្គ​នាយក​រង​ក្រុម​ហ៊ុន​អេងឌីប៉ូ ជា​មួយ​នឹង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល កំពុង​ក្តីគកុក ហើយ​លោក លី សាម៉េត កាលពីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ មិនបាន​បង្ហាញខ្លួននៅក្នុងតុលាការ តាមដីការកោះរបស់លោក​ខាំ សុផារី ព្រះ​រាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង រាជធានី​ភ្នំពេញ ។

​លោក លី សាម៉េត ត្រូវ​បានគេមើលឃើញថា បាននាំកូនចៅបក្ខពួក និងអ្នកសារព័ត៌មាន​ប្រចាំខ្លួនជាច្រើនស្ថាប័ន ទៅស្បថនៅព្រះអង្គដងកើ កាលពីប៉ុន្មានថ្ងៃមុន ។ ការស្បថរហូតដាក់ឲ្យខ្លួនឯងរលាយរូបពីលើលោកនេះ ក្នុងរឿងទំនាស់ដីធ្លីដែលចោទលោកចៅហ្វាយខេត្តកណ្តាល ថាបានរំលោភបំពានយកដីរបស់លោកលី សាម៉េត ទៅហែកចែកគ្នា និងធ្វើរបាយការណ៍ភូតកុហកសម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែធាតុពិត លោកលី សាម៉េត ខ្លួនឯង មិនហ៊ានបង្ហាញខ្លួននៅចំពោះមុខតុលាការ តាមការប្តឹងរបស់លោកអភិបាលខេត្តកណ្តាល។ លោកលី សាម៉េត ក៏មិនបាន​បញ្ជាក់ប្រាប់តុលាការដែរ ថាខ្លួនជាប់រវល់ឬសុំពន្យារពេលចូលខ្លួនក្នុងតុលាការនោះ គឺលោកលី សាម៉េត ហាក់បីដូចជាមើលស្រាលចំពោះតុលាការក្រុងភ្នំពេញ។

សូមបញ្ជាក់ថា លោក​ខាំ សុផារី ព្រះ​រាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក លី សាម៉េត ស្នាក់​នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​កាន់​អយ្យការអម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ២២ខែ​សីហា ២០១៨ វេលា​ម៉ោង ៣ នៅ​ជាន់​ទី២ បន្ទប់ ក ដើម្បី​​បំភ្លឺ ពី​ដំណើរ​រឿង បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង បទប្រមាថ តាម​បណ្តឹង ឈ្មោះ ម៉ៅ ភិរុណ ។

ក្នុង​ដីកា​កោះ​នោះ លោក​ព្រះ​រាជអាជ្ញា បាន​ស្នើ​ដល់​លោក​លី សាម៉េត ត្រូវ​អញ្ជើញ តាម​លិខិត​អញ្ជើញ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់​ទង​នឹង​រឿង​នេះ មកជា​មួយ​ផង ប្រសិន​បើ​មាន។

សូមបញ្ជាក់ថា លោក លី សាម៉េត សូមគោរពអញ្ជើញលោកអភិបាលខេត្ត ម៉ៅ ភិរុណ ទៅស្បថនៅមុខព្រះអង្គដងកើ ពាក់ព័ន្ធនឹងដីនៅឃុំកំពង់អុស ដើម្បីបង្ហាញភាពស្មោះត្រង់ ។ លោក លី សាម៉េត បានមកស្បថនៅមុខព្រះអង្គដងកើរួចហើយនៅម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដូចតាមការសន្យាដើម្បីបង្ហាញពីភាពស្មោះត្រង់ ដែលលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ចោទក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ថា រំលោភយកដីប្រជាពលរដ្ឋ នៅឃុំកំពង់អុសនោះ គឺជារឿងមិនពិត ហើយក្នុងពេលស្បថនោះ លោក លី សាម៉េត បានអះអាងប្រាប់ទេវតានិងមេឃដីថាខ្លួន ជាអគ្គនាយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ។ ហេតុដូច្នេះបានជា លោក លី សាម៉េត មកស្បថដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងលោក ម៉ៅ ភិរុណ បានឃើញនឹងពិចារណាចុះ។ ប៉ុន្តែដល់កំណត់របស់តុលាការ នាថ្ងៃទី២២ ខែសីហា លោកលី សាម៉េត មិនបង្ហាញខ្លួន។

ប៉ុន្តែទោះយ៉ាងណា លោក អភិបាលខេត្តកណ្តាល ហាក់មិនបានឆ្លើយឆ្លងរឿងស្បថជាមួយលោក លី សាម៉េត នោះទេ ដោយគ្រាន់តែ ផ្ញើសារទៅលោក លី សាម៉េតថា ឲ្យគោរពនិងធ្វើតាមដីការរបស់តុលាការទៅ ៕

អត្ថបទដែលជាប់ទាក់ទង