អភិបាលខណ្ឌបឹងកេងកង ផ្ដល់អំណោយដល់ បងប្អូនកម្មករ២៣៩នាក់ កំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យជា សុីម បឹងកេងកង
ភ្នំពេញះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានប្រាប់អោយដឹងថា នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១នេះថាលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានចូលរួមចែកអំណោយ នូវគ្រឿងបរិភោគរួមមាន អង្ករ ១១បាវត្រីខកំប៉ុង៥០យួរមី ១០០កេសទឹកត្រី ១១យួរទឹកសុីអុីវ ១១យួរ ម៉ាស២៥០០ និង ទឹកសុទ្ធ៧០កេសផងដែរដោយ យកទៅចែកជូនដល់បងប្អូន កម្មករចំនួន២៣៩នាក់ដែលពួកគាត់ កំពង់តែធ្វើចត្តាឡីស័កនៅវិទ្យាល័យជា សុីម បឹងកេងកងដែលស្ថិតនៅក្នុង មូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបាន ថានេះគឺជាវប្បធម៌ នៃការចែករំលែកជួយ គ្នីគ្នានៅពេលជួបការលំបាក ពិសេសនាសម័យកូវីដ១៩ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ ជូនដល់បងប្អូនកម្មករ ដែលកំពង់ធ្វើចត្តាឡីស័ក នៅពេលនេះក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ហើយសកម្មភាពចែកអំណោយ ជូនដល់បងប្អូនកម្មករនាពេលនេះ គឺមិនមែនជាលើកទី១នោះទេ ដោយកន្លងមករដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង តែងតែរៀបចំធ្វើពិធីចែកអំណោយ ជាគ្រឿងបរិភោគ និង បន្លែបង្កាស្រស់ៗ តាមរថយន្តដឹកទៅចែកជូនដល់ ប្រជាពលរដ្ឋដល់មុខផ្ទះពួកគាត់ បានជាហូរហែរដល់ដៃបងប្អូន ប្រជាពលរដ្ឋជាច្រើនរយក្រុមគ្រួសារ ឯណោះនិងបងប្អូនកម្មករផងដែរ ដោយទុកដោះស្រាយជីវភាព ពេលជួបការលំបាកនាសម័យ កូវីដ១៩នេះ៕ ដោយសុវណ្ណភូមិ