ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជា មានចំនួនជាងដប់លានដូស

839
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ។ វ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ ជូនភាគីកម្ពុជារហូតមកដល់ ពេលនេះមានចំនួនលើសពី ១០ លានដូស។
ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជា បានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺវីរុសមួយនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិន ក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសដែលជា ការបញ្ជាទិញជូនដល់ភាគីកម្ពុជាផងដែរ។ វ៉ាក់សាំងចិននឹងចូលរួម ចំណែកយ៉ាងសកម្មក្នុងការ បង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជា កាន់តែឆាប់រហ័ស។ នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា យកសកម្មភាព ជាក់ស្តែងបង្ហាញពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដ ជាផលិតផលសាធារណៈ សម្រាប់សកលលោក៕
 

 

អត្ថបទដែលជាប់ទាក់ទង