ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៨៣នាក់ ជាសះស្បើយ៦០៧នាក់ អ្នកជំងឺ១៦នាក់ស្លាប់

48

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ អ្នកជំងឺ៦០៧នាក់ជាសះស្បើយ និងអ្នកជំងឺ១៦នាក់ទៀតបានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨,៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២,៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង