ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេជ្រ ម្ទេសខ្មាំងបង្ហាញមុខនៅអាស៊ីអាគ្នេយ៍

146


​ភ្នំពេញ:អ្នកប្រដាល់ពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡាដែលបាតាំមុខមួយរយៈហើយនោះនឹងបង្ហាញមុខនៅ
សង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៥សីហាដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃមឿង ភេច(Moeung Phich) ។

​អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេហើយសមត្ថភាពគេខ្លាំង ឬខ្សោយ
យ៉ាងណានោះក៏មិនមាននរណាដឹងដែរ ។ ចំពោះអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងវិញនោះគេជាអ្នកប្រដាល់ជើង
ខ្លាំងមួយរូបដែលានកណ្ដាប់ដៃធ្ងន់ វ៉ៃចេញរហ័សណាស់ ។អ្នកប្រដាល់រូបនេះគេជាបជាអ្នកប្រដាល់ជម្រើសជាតិសាកលទៀតផង ។

​ម្ទេសខ្មាំងមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៨២ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃមឿង ភេចវិញនោះគេមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៨ដង ចាញ់៨ដង ។
​នេះជាជំនួបដំបូងរបស់ពួកគេទាំង២មិនដឹងថានរណាមានសមត្ថភាពដណ្ដើមបានជ័យជំនះនោះឡើយ ។ការប្រកួតមួយនេះមឿង ភេចអាចនឹងត្រូវពេជ្រ ម្ទេសខ្មាំងប្រើកណ្ដាប់ដៃឲ្យសន្លប់មុនទឹកទី៥ បាន ។តែទោះជាយ៉ាងណាក៏មឿង ភេចមិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះដែរ ។

​ថុល មករាក្លិបឃ្លាំងមឿងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាត កា(Phat Ka)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
​មករាជាអ្នកប្រដាល់ដែលមានជើងក្រោមខ្សោយណាស់បើគូប្រកួតដឹងពីចំណុចខ្សោយនេះគេវាយប្រហារតែ២ ឬ ៣ជើងប៉ុណ្ណោះគឺមករាយួរជើងប្រកួតលែងកើតទៅហើយ ។

​មករាគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៧ដង ចាញ់១៨ដង និងស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃផាត កាវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦៣ដង ចាញ់៦ដង ។ ជំនួបមួយនេះនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?៕

អត្ថបទដែលជាប់ទាក់ទង