ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង អំពាវនាវដល់ពលរដ្ឋ ដែលអញ្ជើញមកផ្សារបឹងកេងកង នៅថ្ងែទី២១ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា សូមអញ្ជើញមកពិនិត្យសំណាក

372

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយឯកឧត្តម នួន ផារត្ន័ អភិបាលរង រាជធានីភ្នំពេញ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកបានអញ្ជើញចុះទៅត្រួតពិនិត្យ សណ្តាប់ធ្នាប់ និងទីតាំងពិនិត្យសំណាករបស់បងប្អូនអាជីវករនៅផ្សារបឹងកេងកង ដែលស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជាមួយគ្នានោះរដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកផ្សារបឹងកេងកង នៅថ្ងែទី២១ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកពិនិត្យសំណាកនៅវិទ្យាល័យជាស៊ីមបឹងកេងកងក្នុងថ្ងៃនេះ ជាកំហិត ដើម្បីចូលរួមទប់ស្កាត់ និងជៀសវាងការរីករាល់ដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

 

 

អត្ថបទដែលជាប់ទាក់ទង