ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជាច្រើនបន្ទះ និងកេស ជូនរដ្ឋបាបរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

44

ភ្នំពេញ៖ ថ្នាំបុរាណចិន Lianhua Qingwen
ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និង
ភេជ្ជះចំនួន១០០០កេស ត្រូវបានអ្នកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាប្រធានក្រុមហ៊ុនជីប ម៉ុងនិងលោកស្រី បានប្រគល់ជូនរដ្ឋបាបរាជធានីភ្នំពេញ ដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាល មរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ មិថុនា នេះ ក្រោមវត្តមាន លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងឱ្យអ្នកឧកញ៉ាលាង ឃុន នៅសាលារាជធានីភ្នំពេញ។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី អភិបាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជនីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកកញ៉ានិងលោកស្រីដែលបានឧបត្ថម្ភ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និងភេជ្ជះចំនួន១០០០កេស ជូនរដ្ឋបាបរាជធានីភ្នំពេញដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាលរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់មួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ -៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតតួរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបហានិភ័យនៃការាតត្បាត ពីមេរោតវីដ-១៩ ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាលរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង