ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រស់អ្នកសិល្បៈវ័យ៤០ឆ្នាំ កូន១ហើយ នាងលីម៉ារីណា នូវតែស្អាត ក្រមុំសុំខ្មាស

227

ភ្នំពេញ៖  សម្រស់ពិតជាផ្នែកមួយដ៏សំខាន់ក្នុងអាជីពជាអ្នកសិល្បៈ នៅពេលសម្រស់កាន់តែ លេចធ្លោ សមត្ថភាពសិល្បៈខ្លាំង ទីផ្សារការ ងារក៏មានច្រើន ។ ថ្ងៃនេះយើងសូមបង្ហាញពីសម្រស់របស់អ្នកសិល្បៈ ដែលមានវ័យក្បែរ៤០ ហើយ ប៉ុន្តែនៅតែរូបសម្រស់ស្រស់ស្អាត និង សាច់ចាំ និង ក្មេងជាងវ័យ មើលទៅអត់សរសើរមិនបាន ។
អ្នកសិល្បៈរូបនេះត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដែលអ្នកនាងកំពុងសម្តែងជាតួអង្គអ្នកស្រីទី១ ក្នុងរឿង រាជិនីភូមិគ្រឹះ នោះគឺអ្នកនាង លី ម៉ារីណា ។ អ្នកនាង លី ម៉ារីណា ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសពណ៌សម្បុរស្បែកសខ្ចីគួរឱ្យក្នាញ់ ហើយនៅពេលអ្នកនាងតុបតែងខ្លួនម្តងៗសម្រស់របស់នាងពិតជាស្អាត និង លេចធ្លោមិនចាញ់តារាជំនាន់ក្រោយឡើយ ។
បើតាមរយៈព័ត៌មានលម្អិតលើហ្វេសប៊ុកផ្ទាល់របស់អ្នកនាង លី ម៉ារីណា បានបង្ហាញឱ្យដឹងថា អ្នកនាងគឺមានវ័យ ៣៩ ឆ្នាំហើយមកទល់នឹងឆ្នាំ ២០២០ នេះ ដោយអ្នកនាងបានកើតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៨១ ។
ពិតណាស់ដើម្បីទទួលបានសម្រស់ដែលនៅតែស្រស់ស្អាត និង សាច់ចាំបែបនេះ កន្លងមកតួអ្នកស្រីទី ១ ក្នុងរឿង រាជិនីភូមិគ្រឹះ រូបនេះក៏ធ្លាប់បានឱ្យដឹងដែរថា មកពីអ្នកនាងមានវិធីថែទាំងសម្រស់យ៉ាងដិតដល់ជាមួយការប្រើប្រាស់ផលិតផលថែសម្រស់ខ្លះៗ ហើយអ្វីដែលចម្បងនោះគឺការហាត់ប្រាណ និង របបអាហារហូបចុកប្រចាំថ្ងៃ ។
ជាមួយនឹងសម្រស់ក្បែរ ៤០ ឆ្នាំ និង មានវិធី សាស្រ្តថែសម្រស់ឱ្យនៅតែក្មេងជាវ័យនេះដែរ អ្នកនាង លី ម៉ារីណា ត្រូវបានមហាជន សរសើរមិនដាច់ពីមាត់ឡើយ រហូតដល់អ្នកគាំទ្រជាច្រើននិយាយថា សម្រស់អ្នកនាង លី ម៉ារីណា ហាក់បានធ្វើឱ្យក្រមុំវ័យ២០ ឆ្នាំជាងសុំ ខ្មាសទៀតផង ។
ថា អ្នកនាង ម៉ារីណា ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់របស់នាង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង