កុមារកំព្រាក្នុងមណ្ឌលមែកឈើ ទទួល អំណោយមនុស្សធម៌ពីលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា តាមរយៈលោក ជិន ប៊ុនធឿន ស្ថិតនៅសង្កាត់កំបូល
ភ្នំពេញ ៖ ដោយទទួលដំណឹងតាមរយៈបណ្តាញសង្គមពីការលំបាករបស់មណ្ឌលមែកឈើ ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនោះ ទើបនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនមណ្ឌលមួយនេះ ដើម្បីជួយសម្រាលការលំបាកបានមួយរយៈផងដែរ ។
លោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ដែលជានិច្ចកាលលោកតែងតែគិតគូរពីការលំបាករបស់កូនៗ ក្មួយៗដែលរស់នៅតាមអង្គការ សមាគម និងមណ្ឌលនានាក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសក្មួយៗក្នុងមណ្ឌលមែកឈើ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ។ ហើយលោកក៏បានអំពាវនាវ និងក្រើនរំឭកដល់បុគ្គលិកមណ្ឌល ក៏ដូចជាក្មួយៗអោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។
សូមបញ្ជាក់ផងដែរថា លោក ផន ផល្លា ជាអតីតក្មេងធ្លាប់រស់នៅក្នុងមណ្ឌល ត្រូវបានឱ្យកាន់តួនាទីបន្តជាប្រធានថ្មីតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ ដេីម្បីដឹកនាំ និងស្វែងរកជំនួយពី សប្បុរសជននានាក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តែបច្ចុប្បន្នលោក មានផ្ទុកជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាល ចំណែកឯកុមារចំនួន ១០នាក់ផ្សេង ទៀតក៏បានឆ្លងហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ទើបធ្វើឱ្យមណ្ឌលនេះប្រឈមនឹងការខ្វះខាតដើម្បីបន្តចិញ្ចឹមកុមារក្នុងមណ្ឌល ។
គួរបញ្ជាក់ថា អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណាផ្តល់ជូន មណ្ឌលកុមារកំព្រាមែកឈើរួមមាន ៖
១-អង្គរចំនួន ១០ បេ (ស្មើនឹង ៥០០ គីឡូ)
២- ត្រីខចំនួន ៥ កេស (ស្មើនឹង ៥០០ កំប៉ុង)
៣-មីចំនួន ១០ កេសធំ (ស្មើនឹង ៦០ កេសតូច)។ ៤-ត្រីងៀតចំនួន ១០ គីឡូ។៥-សាច់ក្រកចំនួន ១០ គីឡូ។ ៦-សាច់ជ្រូកផាត់ចំនួន ១០ គីឡូ។ ៧-ទឹកដោះគោខាប់ចំនួន ៤ កេស (ស្មើនឹង ៩៦ កំប៉ុង) ។ ៨-អូវ៉ាន់ទីនចំនួន ៥ កញ្ចប់ធំ (ស្មើនឹង ២៥០ កញ្ចប់តូច)។ ៩-ស្ករសចំនួន ១ បេ (មាន ២៥ គីឡូក្រាម)។ ១០-អំបិលចំនួន ១ បេ (មាន ២៥ គីឡូក្រាម)។ ១១-ទឹកត្រីចំនួន ៥ យួរ ( ស្មើនឹង ៣០ ដប)។១២-ទឹកស៊ីអីវចំនួន ៥ យួរ (ស្មើនឹង៣០ ដប)។ ១៣-ប៊ីចេងចំនួន ១ បេ (មាន ២៥ គីឡូក្រាម)។ ១៤-ប្រេងឆាចំនួន ៥ ដបធំ (ស្មើនឹង ២៥ លីត្រ)។ ១៥-សាប៊ូដុំចំនួន ១០០ ដុំ។ ១៦-វីតាមីនសេចំនួន ៣០ ប្រអប់ (ស្មើនឹង ៣០០ ទីប)។ ១៧-ប្រេងក្រឡាចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)។ ១៨-ប្រេងខ្យល់ចំនួន ៥ ដុំ (ស្មើនឹង ៦០ ដប)។ ១៩-ម៉ាសចំនួន ៦០ ប្រអប់។ ដោយឡែកចំពោះបុគ្គលិកចំនួន២០នាក់ចូលរួមក្នុងកម្មវិធីម្នាក់ៗទទួលបានឃីដ ០១ ហើយក្នុងនោះមាន៖ ក្រម៉ា ០១ , សារ៉ុង០១ ,ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាកុល ០១ដបតូច , ម៉ាស់ ១០បន្ទះ,ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ ដបផងដែរ។ ហើយកុមារចំនួន ៨០នាក់ ក្នុងម្នាក់ៗក៏ទទួលបានកាបូបសិក្សាដ៏ស្រស់ស្អាត ០១ ផងដែរ ហើយក្នុងនោះមានដូចជា៖សម្លៀកបំពាក់០១សម្រាប់,អាកុល ០១ ដប, សៀវភៅ ០២ក្បាល, ប៊ិច ០២ដើម, ថ្នាំដុសធ្មេញ ០១ប្រអប់, សាប៊ូ ០១ដុំ , ម៉ាស់ ២០បន្ទះ ក្តារខៀន ០១ និងជ័រលុប ០១ដុំផងដែរ៕