ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជា-វៀតណាម បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបាន តាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមក

52

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសតំបន់ និងពិភពលោកកំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាត ត្បាតនៃជំងឺកូវីដ១៩ក្តី ប៉ុន្តែប្រទេសកម្ពុជា-វៀតណាម បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែន ការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរ ។

ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក វូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចពិជ័យសេនា ទៀ បាញ់ ពីភាពជោគជ័យនៃការបំពេញ បេសកកម្មការទូតនៅកម្ពុជា បានរួមចំណែកពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិ កាន់តែមានភាពស៊ីជម្រៅ និងរីកចម្រើនឥតឈប់ឈរ។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងសេចក្តីរីករាយ ដែលបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត “២០ មិថុនា ១៩៧៧២០មិថុនា ២០២១។ មុនការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម វ៉ី ក្វាង មិញ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណ ដឹងគុណរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រ គ្រប់កាលៈទេសៈនូវការលំបាករបស់វៀតណាម ចាប់តាំងពីសង្គ្រាមឥណ្ឌូចិន វៀតណាម-អាមេរិក រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា។ បេសកកម្មនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការបន្តលើកកម្ពស់ និងពង្រឹងថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ឲ្យមានសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាព ការរីករាលរាលដាលជំងឺកូវីដ-១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឱបករណ៍ សម្ភារៈវេជ្ជសាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរឹង-១៩។ ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសយើងទាំងពីរបានបន្តពង្រឹងចំណងមិត្តភាព។ សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលនៃជំងឺកូវី៨-១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងកូវីដ ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូរីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ចំពោះកិច្ចសហប្រតិបត្តិការវិស័យយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេស តំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរ បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេស ទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លងមក ដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាមVideo Conference ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរកម្ពុជា-វៀតណាម។សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមាន ការចូលរួមរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។ ប្រការនេះ បានបង្ហាញថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជួយជម្រុញសម្រេច លទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្តុផ្លូវប្រវត្តិសាស្រ្តពីតំបន់ ប្រវត្តិសាស្ត្រខេត្តប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបាន ជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ សិក្សារៀនសូត្រ នាពេលអនាគត។ សម្តេចពិជ័យសេនា ទៀ បាញ់ សូមពាំនាំនូវការថ្លែងអំណរគុណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះរដ្ឋា-ល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួម សហការរៀបចំអភិវឌ្ឍតំបន់X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០មិថុនា ២០២១ ដំណើរការប្របដោយជោគជ័យ និងផ្លែផ្កា និងស្ទើរដ្ឋាភិបាលវៀតណាមជួយគាំទ្រដល់ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង