ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្អាកការផ្តល់សេវា ប្រឡងយកប័ណ្ណបើកបរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ខែកក្កដា

50

 

ភ្នំពេញ៖មន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសូមជំរាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃការឆ្លង COVID-19 អង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងសាខាច្រកចេញចូលតែ១រាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នឹងផ្អាកការផ្តល់សេវាប្រឡងយកប័ណ្ណបើកបរជាបណ្តោះអាសន្ន ចាប់ពីព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១តទៅ រហូតដល់ការជូនដំណឹងជាថ្មី នៃការដាក់អោយដំណើរការនាពេលខាងមុខ។

ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងយោគយល់ចំពោះការអាក់ខាន១រយៈពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង