ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរសម្រេចផ្អាកការលក់ដូរទំនិញ ជាបណ្ដោះអាសន្ន នៅផ្សារអូឡាំពិក ក្រោយមានផ្ទុះកូវីដ១៩សារជាថ្មី

71

 

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយបានចុះផ្ទាល់ ក្នុងការតាមដានស្រាវជ្រាវ ធ្វើប្រតិបត្តិការ យកសំណាក លើបងប្អូនអាជីវករផ្សារអូឡាំពិក ក្រោយមានផ្ទុះcovid-19 សារជាថ្មី ។

ផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ជាមួយនឹងអាជីវករផ្សារអូឡាំពិក សូមអញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ និងមេត្តាដាក់ខ្លួនឱ្យនៅដាច់ ដោយឡែក អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងតាមដានសុខភាព របស់ខ្លួនជាប្រចាំ ហើយក្នុងករណីមានការសង្ស័យ សូមទៅយកសំណាកវិភាគរកមេរោគ នៅទីតាំងដែលនៅជិតកន្លែងខ្លួនរស់នៅបំផុត ៕

 

អត្ថបទដែលជាប់ទាក់ទង