ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុក​ចុង​ត្រូវបានចាប់​ខ្លួន ​ក្រោយ​ធ្វើ​ទារុណកម្ម​ លេី​ក្មេង​ស្រី​ អាយុ​២ឆ្នំា​រហូត​ដល់​ស្លាប់​

128

ភ្នំពេញ៖ អង្គភាព​ការពារ​កុមារបានឲ្យដឹងថា បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន និងចោទពីបទឃាតកម្មទៅ លើកូនស្រីចុងអាយុ០២ឆ្នាំរបស់ខ្លួន។

ជាលទ្ធផលនៃការស៊ើបអង្កេតទៅលើការស្លាប់របស់កុមារីអាយុ០២ឆ្នាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់កុមារីរងគ្រោះ ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើកុមារ។

អង្គភាព​ការពារ​កុមារ​បញ្ជាក់ថា​ សេចក្តីបំភ្លឺដំបូងរបស់ ជនសង្ស័យដែលរៀបរាប់ អំពីមូលហេតុបង្កអោយមាន របួសជាច្រើនដែលមាននៅ លើសាកសពកុមារីរងគ្រោះ គឺមិនសមស្របសម្រាប់យើង ហើយបន្ទាប់ពីការស៊ើបអង្កេតបន្ថែម និងការធ្វើកោសល្យវិច័យ សាកសពកុមារីរងគ្រោះ យើងមានភ័ស្តុតាងជាក់ស្តែង បង្ហាញថាកុមារីនេះត្រូវបាន គេវាយយ៉ាងឃោរឃៅ រហូតដល់ទទួលមរណភាព។​ លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែង។

អង្គភាព​ការពារ​កុមារ​បន្ថែម​ថា​ ពេលដែលយើងបង្ហាញភ័ស្តុតាង កោសល្យវិច័យទាំងនេះ ទៅកាន់ជនសង្ស័យ គេក៏បានសារភាពពីបទល្មើស និងបានរៀបរាប់យ៉ាងពេញលេញ អំពីសកម្មភាពហឹង្សាទៅ លើកុមាររងគ្រោះ។​

អត្ថបទដែលជាប់ទាក់ទង