ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ម្នាក់​​បើករថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរ ​ត្រូវ​​បញ្ជូន​ទៅ​តុលាការ

88


ខេត្តព្រះសីហនុ៖ ជនជាតិ​ចិន​ម្នាក់​ បើករថយន្តគ្មាន​ប័ណ្ណ​បើកបរ​ បានបង្ក​គ្រោះ​ថ្នាក់​ចរាចរ ត្រូវបានបញ្ជូន​ទៅកាន់​សាលាដំបូងខេត្តព្រះសីហនុ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ នៅរសៀល ថ្ងៃ​ទី​២៣ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា ករណីគ្រោះ​ថ្នាក់​នេះ​កើតឡើង​ នៅ​ថ្ងៃ​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០១៨​ លើផ្លូវ​បេតុង​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាំ​ង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រវាង​ រថយន្ត​ និង​ ម៉ូតូ​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​១នាក់​រង​របួស​។ ជនជាតិ​ចិន​ឈ្មោះ​ ឈ្មោះ​ ហ្វុង​ ជីហ៊្វូ​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ ធ្វើ​សំណង់​ មក​ស្នាក់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​រយៈពេល​៤​ខែ​ បើក​រថយន្តម៉ាក​ FORD RANGER ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2U-8184​​៕

អត្ថបទដែលជាប់ទាក់ទង