ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អំពាវនាវឲ្យសាធារណជន ប្រុងប្រយ័ត្ន ចំពោះគណនីតេឡេក្រាម ក្លែងក្លាយមួយ ដែលប្រើប្រាស់ឈ្មោះរបស់លោក

53

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានអំពាវនាវឲ្យសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាមក្លែងក្លាយមួយ ដែលបានបន្លំប្រើប្រាស់ឈ្មោះរបស់លោក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមគោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ»

លោកបានបន្តទៀតថា «ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ»

អត្ថបទដែលជាប់ទាក់ទង