ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកោះកុង សម្រេចផ្អាកដំណើរការ ផ្សារដងទង់ ជាបណ្តោះអាសន្ន ដោយសាអាជីវករចំនួន០៥នាក់ វិជ្ជមានកូជី-១៩

45

 

ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង សម្រេចផ្អាកដំណើរការ «ផ្សារដងទង់» ជាបណ្តោះអាសន្ន ដែលមានទីតាំងនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រហូតដល់មានការជូនដំណឹងជាថ្មី។

ត្រូវបានផ្អាកដំណើរការផ្សារដងទង់បណ្តោះអាសន្ន ដែលមានទីតាំងស្ថិតក្នុង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយសារក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូជី-១៩ លើអាជីវករ លក់ដូរក្នុងផ្សារដងទង់ចំនួន០៥នាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ និងបានបន្តរកឃើញ វិជ្ជមានកូដ-១៩កើនឡើងថ្មីជាបន្តបន្ទាប់ព្រមទាំងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នក ផ្សេងទៀត។

ការផ្អាកបណ្តោះអាសន្នផ្សារដងទង់ គិតចាប់ពីម៉ោងសូន្យៗថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់មានការជូនដំណឹងជាថ្មី។

ក្នុងរយៈពេលនៃការផ្អាកដំណើរការ ជាបណ្តោះអាសន្ននេះ សន្តិសុខផ្សារបុគ្គលិកផ្សារអាជីវករ និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅ យកសំណាកវិភាគរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ត្រូវដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ និងចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរព្រមទាំង ធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហ្មត់ចត់ និងខ្ជាប់ខ្ជួនដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

រដ្ឋបាលក្រុងខេមរភូមិន្ទ គណៈកម្មការនានាដែលពាក់ព័ន្ធ រដ្ឋបាលសង្កាត់ ត្រូវសហការជាមួយ គណៈកម្មការផ្សារដងទង់ មន្ត្រីជំនាញ និងមន្រ្តីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ បំផុតប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការផ្អាកដំណើរការផ្សារដងទង់ជាបណ្ដោះអាសន្ននេះត្រូវ បានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងផ្សារ និងបរិវេណជុំវិញផ្សារ លើកលែង តែករណីចំបាច់ដូចខាងក្រោម ៖

– ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខផ្សារ បុគ្គលិកផ្សារ អាជីវករ និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្ដល់សំណាក

– ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល

– ការចេញ-ចូល និងការជួបជុំរបស់គណៈកម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

-រាល់ការចេញ-ចូល និងការជួបជុំ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវ អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាត សុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង