ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ឱ វណ្ណឌីន ច្រានចោលការចុះផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ថា វីរុសកូវីដ១៩ បំប្លែងខ្លួន ឈ្មោះអាល់ហ្វា ឆ្លងពីកម្ពុជា ទៅថៃ

73

 

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានច្រានចោល ចំពោះការចុះផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ថា វីរុសកូវីដ១៩ ប្រភេទថ្មីឈ្មោះ អាល់ហ្វា ឆ្លងពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ។

សូមបញ្ជាក់ថា អាល់ហ្វា (Alpha) គឺជាវីរុបំប្លែងខ្លួនថ្មីប្រភេទ (B.1.1.7) ដែលមានប្រភព មកពីចក្រភពអង់គ្លេស ដែលត្រូវបានដាក់ឈ្មោះ ដោយអង្គការសុខភាពពិភពលោក។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលរងការឆ្លងវីរុសនេះ ដោយរកឃេីញលេីអ្នកដំណេីរ ចូលមកកម្ពុជា ជាពិសេសគឺពលករវិលត្រឡប់ មកពីប្រទេសថៃនេះតែម្តង។ ថៃមានការផ្ទុះឡេីងនូវជំងឺកូវីដ-១៩ រួចមកពលករក៏បានធ្វេីដំណេីរ ជាបន្តបន្ទាប់វិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា រហូតដល់បច្ចុប្បន្ននេះ។

លោកស្រីបានបន្ថែមថា យេីងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡេីយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅ មកៗ ដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហេីយយេីងត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គលម្នាក់ទៅម្នាក់ កុំឱ្យការចម្លងនេះ មានដំណេីរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ។

លោកស្រី សំណូមពរឱ្យបុគ្គលគ្រប់រូប ចាប់ផ្តេីមធ្វេីសកម្មភាពការពារខ្លួនរៀងៗខ្លួន ហេីយបុគ្គលវ័យកណ្តាល និងយុវវ័យ មិនត្រូវនាំវីរុសកូវីដ-១៩ ចូលផ្ទះ ចម្លងដល់ក្រុមគ្រួសារ ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួននោះឡេីយ។ គ្រប់គ្នាត្រូវធ្វេីសកម្មភាព ការពារការចម្លងវីរុសនេះ រៀងៗខ្លួនឥឡូវនេះ ទេីបយេីងអាចទប់ មិនឱ្យការចម្លងក្លាយ ទៅជាការឆ្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលនឹងបង្កការលំបាកខ្លាំងមែនទែន ដល់យេីងទាំងអស់គ្នា ។ សុខចិត្តលំបាកនៅពេលនេះក្នុងរយ:ពេលខ្លី ជាជាងលំបាកនៅពេលក្រោយ ក្នុងរយ:ពេលយូរពេក ហេីយសុខចិត្តលំបាកក្នុងពេលខ្លី ដេីម្បីផលចំណេញក្នុងរយ:ពេលយូរ៕

អត្ថបទដែលជាប់ទាក់ទង