ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌ និងសង្កាត់ចោមចៅទី៣ សហការជាមួយ ខាងក្រុមហ៊ុនប្រមូលសំរាម MIZUDA និងមានការចូលរួមពីបងប្អូនកម្មករ កម្មការិនីប្រមូលសំរាមដែលគរចោលដឹកយកចេញ

48

ភ្នំពេញ៖លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យថ្លែងថា៖អ្វីៗក៏ធ្វើបានដែរឱ្យតែរួមកម្លាំងគ្នា ទោះកាងារធំ យ៉ាងណា ក៏បានជោគជ័យដែរ។ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យនៅព្រឹក ថ្ងៃទី៤កក្កដា២០២១
ក្រុមការងាររដ្ឋបាលខណ្ឌ សង្កាត់ចោមចៅទី៣ សហការជាមួយខាងក្រុមហ៊ុនប្រមូលសំរាម MIZUDA និងមានការចូលរួមពីបងប្អូនកម្មករ កម្មការិនី ដែលជួលបន្ទប់នៅទីនោះ
បានសហការប្រមូលសំរាមដែលស្តុកប្រហែលជាងមួយខែមកហើយ ស្ថិតនៅមុខរោងចក្រ QMI យកចេញអស់ហើយក្រោយមកមានការចែកត្រីជូនដល់កម្មករដែលមានការខ្វះខាត នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ដែលបានឧបត្ថម្ភដោយអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក
ត្រី ចំនួន ១,៥តោនចែកជូនកម្មករ ចំនួន ១៥០០បន្ទប់ស្មើរ១៥០០គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង