ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ឈរនៅកណ្ដាល

121

ភ្នំពេញ ៖ ការឈរនៅកណ្ដាល គឺរងនូវសម្ពាធខ្លាំងណាស់ ទោះបីយើងមិនមែន ជាអ្នកបង្កជម្លោះក៏ដោយ ។
ទាំងសងខាងសុទ្ធ តែជាមិត្តរបស់យើង តែគេនឹងមិនសប្បាយចិត្តនោះទេ នៅពេលដែលពួកគេ មានការអាក់អន់ចិត្តនឹងគ្នា ឬ ពួកគេមានទំនាស់នឹងគ្នានោះ ។

ពួកគេនឹងទាមទារឲ្យយើង នៅខាងគេ ឬ ត្រូវតែគាំទ្រតែរូបគេ ដោយមិនឲ្យយើងទៅគាំទ្រ ដល់គូបដិបក្ខរបស់គេឡើយ ។
តាមពិតក្នុងភាពជាអ្នក នៅកណ្ដាលតែងតែមិនមាន គំនិតលម្អៀងឡើយ តែបញ្ហាវានៅត្រង់ថា គូបដិបក្ខទាំសងខាង គេមិនសប្បាយចិត្ត នៅខណ:ដែលយើងមិនព្រម លះបង់នូវភាពជាអ្នកកណ្ដាល របស់យើងចេញ ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Magaret Thatcher ដែលពិភពលោក ផ្ដល់រហស្សនាមថា “ស្ត្រីចិត្តដែក” នោះបាននិយាយថា “ឈរនៅកណ្ដាលផ្លូវ គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះរងនូវការប៉ះទង្គិច ទាំងសងខាង “(Standing in the midle of the road is very dangerous ; you get knocked down by yrsfic fom both sides)។
ការដឹកនាំប្រទេស តាមបែបអព្យាក្រិត ក៏តែងតែទទួរងនូវការប៉ះទង្គិច ពីប្លុកទាំង២នេះដែរ ព្រោះគេតែងតែមានមហិច្ឆតារ មកនៅក្នុងប្លុករបស់គេ ផ្ដាច់មុខតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង